លោក ខាន់ សុវណ្ណ ប្រធានក្រុមអង្គព្រោកប្រាជ្ញទទួលមរណៈភាព

6751

លោក ខាន់ សុវណ្ណ បានទទួលមរណៈភាពនៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ ដោយរោគាពាធ ក្នុងជន្មាយុ៦៦ឆ្នាំ។ លោក ខាន់ សុវណ្ណ ប្រធានក្រុមអង្គព្រោកប្រាជ្ញ គឺជាវាគ្មិនដ៏សកម្មក្នុងនាទីអង្គព្រោកប្រាជ្ញ ដែលតែងលើកពីបញ្ហាសង្គម និងនយោបាយធ្វើជាប្រធានបទពិភាក្សាតាមបណ្តាញសង្គម។

លោក ខាន់ តូនី កូនប្រុសសពលោក ខាន់ សុវណ្ណ បានឲ្យដឹងថា នាពេលនេះស.ព កំពុងស្ថិតនៅឯប្រទេសមីយ៉ាន់ម៉ា និងបូជានៅទីនោះ ហើយយកធាតុមកធ្វើបុណ្យនៅស្រុកខ្មែរ។ ការបូជារៀបចំដោយស្ថានឯកអគ្គរាជទូតខ្មែរ និងគ្រួសារអមដំណើរ៕