ធ្លាក់ចុះតិចហើយ! ថ្ងៃនេះមានអ្នកឆ្លងវីរុស អូមីក្រុង ១៨៤នាក់ ក្នុងនោះជាករណីសហគមន៍មានចំនួន …

5588

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ ក្រសួងសុខាភិបាល នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបញ្ជាក់ថា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុងចំនួន ១៨៤នាក់បន្ថែមទៀត ក្នុងនោះករណីសហគមន៍ ១៧៥នាក់ និងករណីនាំចូលពីបរទេសចំនួន ០៩នាក់។ ករណីបន្ថែមថ្មីនេះ បានធ្វើឱ្យកម្ពុជាមានអ្នកឆ្លងសរុបកើនដល់ ១២៤,១៣៩នាក់។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ ក្រសួងសុខាភិបាលក៏បានប្រកាសថា របាយការណ៍នៅថ្ងៃនេះ កម្ពុជាមិនមានអ្នកជំងឺស្លា-ប់នោះទេ ដែលធ្វើឱ្យចំនួនអ្នកស្លា-ប់សរុបទូទាំងប្រទេសមានចំនួន ៣,០១៥នាក់ដដែល។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

របាយការណ៍ដដែលបញ្ជាក់ថា នៅថ្ងៃនេះមានអ្នកជំងឺកូវីដ-១៩ ចំនួន ២៣៦នាក់ បានជាសះស្បើយ នាំឱ្យកម្ពុជាមានអ្នកជំងឺបានសះស្បើយឡើងវិញសរុប ១១៩,១៩៦នាក់ នៃចំនួនអ្នកឆ្លងកូវីដទាំងអស់៕