ស្តាប់ហើយរំជួលចិត្តណាស់! ​ថ្ងៃ១៤ កុម្ភៈ អ្នកឧកញ៉ា គិត ម៉េ​ង បង្ហាញ់សំណេរ​ដ៏​ផ្អែមល្ហែម ពោល​ទៅ​ភរិ​យា

5241

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ ត្រូវបានគេដឹងទូទាំងពិភពលោកថា ជាថ្ងៃទិវានៃក្តីស្រឡាញ់ ដែលមនុស្សគ្រប់រូបតែងតែបង្ហាញក្តីស្រឡាញ់ទៅមនុស្សជាទីស្រឡាញ់របស់ខ្លួនតាមរយៈកាយវិកាផ្សេងៗគ្នា។ ជាក់ស្តែង សម្រាប់គូស្នេហ៍គំរូ អ្នកឧកញ៉ា គិត ម៉េង វិញ បានបង្ហោះរូបភាពជាមួយភិរយាជាច្រើនសន្លឹកភ្ជាប់ជាមួយសារនៃក្តីស្រឡាញ់ដ៏មានអត្ថន័យយ៉ាងដូច្នេះថា៖
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ការផ្តល់ជូនផ្កាកុលាបក្រហមហាក់ដូចជាបានក្លាយទៅជាកាយវិការមួយប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅនៅក្នុងសម័យកាលបច្ចុប្បន្ននេះ ប៉ុន្តែ តើកាយវិការនេះបានក្លាយទៅជាប្រពៃណីដ៏ពេញនិយមមួយហើយឬនៅ? ទង្វើនៃការផ្តល់ជូនផ្កាកុលាបមិនទាន់បានក្លាយទៅជាទីពេញនិយមរហូតមកដល់ចុងសតវត្សរ៍ទី១៧ ហើយបន្តមកទៀត វាបានក្លាយទៅជាទំនោរដែលមិនធ្លាប់កើតមានឡើង ជាពិសេសចំទិវានៃក្តីស្រឡាញ់ ដែលគេបានប្រកាសដល់មនុស្សជាទីស្រឡាញ់របស់គេ តាមរយៈការផ្តល់ជូនផ្កាកុលាបក្រហមនេះឯង»។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកឧកញ៉ា គិត ម៉េង បានសរសេរបន្តថា «ការប្រារព្ធទិវានៃក្តីស្រឡាញ់បានវិវត្តអស់ពេលជាច្រើនរយឆ្នាំ ដោយផ្តើមចេញពីពិធីសាសនាក្នុងការផ្តល់កិត្តិយសជូនដល់បុគ្គលទាំងឡាយ ដើម្បីបង្ហាញក្តីស្រឡាញ់ដល់ពួកគេ។ បច្ចុប្បន្ននេះ ទិវានៃក្តីស្រឡាញ់បានក្លាយទៅជាទិវាសកល។ ការប្រារព្ធទិវានៃក្តីស្រឡាញ់ត្រូវបានសំដៅឆ្ពោះទៅរកមនុស្សជាទីស្រឡាញ់របស់អ្នក ដៃគូជីវិតអ្នក ដៃគូរបស់អ្នក គ្រាន់តែអ្នកអាចបង្ហាញវាក្នុងទម្រង់ផ្សេងៗគ្នាតែប៉ុណ្ណោះ រហូតដល់ក្រុមគ្រួសាររបស់អ្នកទៀតផង។ ការផ្តល់ជូនផ្កាកុលាបក្រហមមិនមានន័យថា យើងត្រឹមតែបង្ហាញនូវក្តីស្រឡាញ់របស់យើងសម្រាប់តែថ្ងៃហ្នឹងនោះទេ ប៉ុន្តែវាមានន័យថាថ្ងៃនេះ យើងអាចនិយាយទៅកាន់មនុស្សជាទីស្រឡាញ់ដោយពាក្យទំាងអស់នោះបាន។ សេចក្តីស្រឡាញ់គឺស្ថិតនៅលើវេហានភាល័យ ហើយក្តីស្រឡាញ់នេះសោតទៀត វាគួរតែត្រូវបានបើកចំហជាលក្ខណៈទូលំទូលាយ»។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកឧកញ៉ា បានបន្ថែមជាមួយពាក្យពេចន៍ផ្អែមល្ហែមចេញពីបេះដូងថា «ទិវានៃក្តីស្រឡាញ់ដ៏ពិតប្រាកដរបស់ខ្ញុំតែងតែស្ថិតនៅជាមួយនឹងភរិយាដ៏ស្រស់សោភារបស់ខ្ញុំ គឺអូន ម៉ៅ ចំណាន។ ថ្ងៃនេះយើងរួមគ្នា ហើយយើងតែងតែប្រារព្ធទិវានេះ ប្រកបដោយក្តីស្រឡាញ់ ទាំងជីវិត និងសុភមង្គល។ បេះដូងរបស់យើងបើកចំហឱ្យគ្នាទៅវិញទៅមកដោយក្តីស្រទ្បាញ់ ហើយយើងទាំងពីរនាក់គឺជាមនុស្សដែលមានសុភមង្គលបំផុតដែលបានទទួលនូវក្តីស្រទ្បាញ់នៅក្នុងពេលនេះ ហើយវាក៏បានរម្លឹកដល់ពួកយើងអំពីថាតើសេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកវាមានទំហំប៉ុណ្ណានោះ»៕