
នាថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ បានប៉ះជាមួយ ព្រុយណេ នាម៉ោង៧ និង០០នាទី យប់ នៅ វិមានពហុកីឡដ្ឋានជាតិ មរតកតេជោ ក្នុងពានរង្វាន់ AFF U23 CHAMPIONSHIP 2022 ។
ជាលទ្ធផលចប់ការប្រកួត កម្ពុជា យើងពិតជាធ្វើបានល្អខ្លាំងណាស់ តំាងពីដើម រហូតដល់ចប់ការប្រកួត ហើយបានយកឈ្នះ ក្រុមប្រ៊ុយណេ ៦-0 ថែមទៀតផង ដល់ថ្នាក់ ធ្វើឲ្យ អ្នកទស្សនាផ្ទាល់ ក៏ដូចក្នុងការ Live ស្រែកហ៊ោរអបអរយ៉ាងខ្លាំង។
ឆ្លៀតក្នុងឱកាសនោះ គេឃើញ នាយ ពាក់មី តារាកំប្លែងដ៏ល្បី នៅក្នុងប្រទេសកម្ពុជាយើង ក៏បានទៅទស្សនា ផ្ទាល់ផងដែរ ព្រមទំាងបានថតសកម្មភាព អ្នកចាត់ការទូទៅ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា គឺលោក ហុងដា ដែលនៅឈរបញ្ជាកីឡាករ ទំាងកណ្តាលភ្លៀងខ្លាំង។
ឃើញបែបនេះ នាយ ពាក់មី បានពោលពាក្យទាំងនេះចេញមកថា “បងប្អូនមើលឲ្យហើយនេះ មេឃកំពុងភ្លៀងខ្លាំងណាស់ លោកគ្រូ ហុងដា គឺគាត់អត់ជ្រកភ្លៀងទេ គាត់នៅឈរបញ្ជាហាលភ្លៀងតែម្តងបងប្អូន សូមសរសើរទឹកចិត្តចំពោះលោកគ្រូ ហុងដា ផងដែរ ដែលឈរបញ្ជាហាលភ្លៀងមិនជ្រកភ្លៀងអ្វីទំាងអស់…”។
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀតនោះ សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖