លោក អ៊ឹម វណ្ណៈ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន លោក ឌួង ងៀប បណ្ដោះអាសន្ននៅពន្ធនាគារ ក្រោយនគរបាលបានឃាត់ខ្លួន លោកបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ និងបានបញ្ជូនបន្តទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅវេលាថ្ងៃត្រង់ដដែលនេះ ។
ការឃាត់ខ្លួនលោក ឌួង ងៀប គឺអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ ចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនិងបទល្មើស « មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន » ដែលមានទឹកប្រាក់ប្រមាណ ១០លានដុល្លារសហរដ្ឋអាមេរិក។