
កាលពីព្រឹកថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០២២ បានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយលោកឯកឧត្តម ឌួង ងៀប ប្រកាសថាគាត់ត្រូវបានរងនូវអំពើអយុត្តិធម៌ ក្រោមការចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញ ប្រែពីសទៅខ្មៅ ចោទប្រកាន់ខ្ញុំបាទថា បានឆបោកជនជាតិតៃវ៉ាន់។
ជាមួយគ្នានេះដែរ លោក ឌួង ងៀប បានសម្រេចចិត្តឈរចាំនៅមុខមណ្ឌលអប់រំកែប្រែទីមួយ ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយលោកបានអះអាងនៅចំពោះមុខអ្នកសារព័ត៌មានថា «លោកហ្នឹងដើរចូលគុកដោយខ្លួនឯង» បន្ទាប់ពីទទួលរងរឿងអយុត្តិធម៌នៅសាលាដំបូងរាជធានីភ្នំពេញ។ ជាមួយគ្នានោះ លោក ឌួង ងៀប ក៏បានស្នើសុំសម្តេចតេជោ ហ៊ុន សែន ឱ្យជួយអន្តាគមន៍លើសំណុំរឿងលោកផងដែរ។
ចំណែកឯលោក លោកឌួងឆាយ កូនរបស់លោកឌួងងៀប បានបកស្រាយត្រូវណាស់ ( ធូបមួយសសៃអាចដុតវិហារ ធំ ឆេះខេ្ទចទាំងមូល)គឺដោយសារតែស្រីក្មេង ធ្វើអោយឪពុកគាត់ ( ឌួងងៀប ) បំផ្លាញអ្វីៗដែលគ្រួសារកក់ក្តៅធ្លាប់សាងរួមគ្នាកន្លងមក រលាយអស់។
លទ្ធផលចុងក្រោយ ដោយសារងប់និងស្រី គឺបែប នេះ
– គ្រួសារបែកបាក់ ប្រពន្ធកូនឈឺចាប់
– រលាយទ្រព្យសម្បត្តិ
-មានទោស ដោយសារទង្វើខ្លួនឯង
– មានវិប្បដិសារី អស់មួយជីវិត
តើស្រីក្មេងដែលលោក ឌួងងៀប អោបក្រសោប ពេលនេះមកជួយលោករួមសុខរួមទុក្ខដូច ប្រពន្ធកូនដែរទេ?