ចប់បាត់ហើយ!! ថៃ នឹងលុបចោលពិធីបុណ្យចូលឆ្នាំ បើការឆ្លងកូវីដ ឈានដល់ម៉ឺនករណី ក្នុងមួយថ្ងៃ

497

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មីរបស់ប្រទេសថៃ អាចនឹងត្រូវលុបចោលមួយឆ្នាំទៀត ប្រសិនបើការឆ្លងកូវីដឈានដល់ ៣០,០០០ករណីក្នុងមួយថ្ងៃ។ នេះបើយោងតាមការលើកឡើងពី នាយកដ្ឋានគ្រប់គ្រងជំងឺថៃ ហៅកាត់ DDC។ ពិធីបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសថៃ ត្រូវ​បាន​លុប​ចោល​ក្នុង​ឆ្នាំ ២០២០ និង ២០២១ ដោយសារ​ការ​ព្រួយ​បារម្ភ​អំពី​មេរោគ​ឆ្លង។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

DDC ព្រមានថា ពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មីដែលត្រូវនឹងថ្ងៃទី១៣ដល់ថ្ងៃទី១៥ខែមេសាឆ្នាំនេះ នឹងត្រូវលុបចោលម្តងទៀត ប្រសិនបើស្ថានភាពកូវីដ១៩ គ្រប់គ្រងមិនបានទេនោះ។ ជាមួយនឹងការរីករាលដាលនៃវីរុសបំប្លែងខ្លួន អូមីក្រុង នៅក្នុងប្រទេសថៃ, មន្ត្រីសុខាភិបាលរំពឹងថា ចំនួនឆ្លងនឹងកើនឡើង ហើយឈានដល់កម្រិតខ្ពស់បំផុតនៅចុងខែកុម្ភៈដល់ដើមខែមីនា។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រធាននាយកដ្ឋានរោគរាតត្បាត លោក Chakkarat Pittayawong-anont បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយថៃថា ក្រុមមន្ត្រីបានប៉ាន់ប្រមាណថា ការឆ្លងនឹងកើនឡើងដល់ ៣០,០០០ករណីជារៀងរាល់ថ្ងៃ ហើយគេមិនច្បាស់ថា តើករណីឆ្លងនឹងនៅតែស្ថិតក្នុងកម្រិតបែបនេះ រយៈពេលយូរប៉ុនណានោះទេ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រយៈពេលជាមួយគ្នានោះ លោក Chakkarat បានជំរុញឲ្យប្រជាជន ជាពិសេសអ្នកដែលស្ថិតក្នុងក្រុមហានិភ័យ ទៅទទួលវ៉ាក់សាំងដូសជំរុញ និងចៀសវាងការជួបជុំជាក្រុមនៅក្នុងគ្រួសារ សាលារៀន និងកន្លែងធ្វើការ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បាន​បន្ថែម​ថា ទ្វីបអាស៊ី ​រួម​ទាំង​ប្រទេស​ថៃផងដែរ ​ឥឡូវ​កំពុង​ស្ថិត​នៅ​ក្នុង​ទិសដៅ​កើនឡើងករណីឆ្លង ខណៈ​ប្រទេស​នៅ​អឺរ៉ុប និង​ផ្នែក​ផ្សេង​ទៀត​នៃ​ពិភពលោក​កំពុង​មាន​និន្នាការ​ធ្លាក់​ចុះ។ ករណី​នៅ​ប្រទេស​ថៃ​កំពុង​កើន​ឡើង​ព្រោះ​អាជីវកម្ម ​កំពុង​បើក​ឡើង​វិញ៕ ប្រភព៖​ កម្ពុជាថ្មី