តិចអត់ដឹង! ចាប់ពីថ្ងៃនេះទៅអ្នកនៅភ្នំពេញអត់មានកាតចាក់វ៉ាក់សាំងដូសទី៣ មិនឲ្យចូលកម្មពិធី និងទីតាំងទាំងនេះឡើយ

1002

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំស្ដីពីការក្រើនរំលឹកក្នុងការអនុវត្ដវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងនៃជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ។ ខណៈរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញបានសង្កេតឃើញថា ស្ថានភាពវិវត្ដន៍នៃមេរោគបំប្លែងថ្មីអូមីក្រុងក្នុងសហគមន៍ បាននឹងកំពុងតែរីករាលដាលរហូតដល់លេខ៣ខ្ទង់ ដែលប្រការនេះគួរឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះចៀសវាងនូវការឆ្លងរាលដាលធ្ងន់ធ្ងរក្នុងសហគមន៍រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចឲ្យទីតាំងដែលមានការប្រមូលផ្ដុំមនុស្សច្រើនដូជា កន្លែងរៀបចំពិធីមង្គលការ ភោជនីយដ្ឋាន ពិធីបុណ្យទាន កន្លែងកម្សាន្ដ និងការជួបជុំ ប្រមូលផ្ដុំផ្សេងៗដែលមានមនុស្សច្រើន ត្រូវបានណែនាំឲ្យរៀបចំកៅអីអង្គុយមានគម្លាតសុវត្ថិភាព ដោយមិនឲ្យលើសទី៧នាកក្នុងមួយតុឡើយ។ ហើយត្រូវប្រកាន់ភ្ជាប់នូវវិធានការសុខាភិបាលក្នុងការទន់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដូចជាការបាញ់អាកុល ឬជែលលាងដៃ វាស់កំដៅ រក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស ហើយការដោះម៉ាសចេញ ក្នុងអំឡុងពេលទទួលទានអាហារ ត្រូវទុកដាក់ឲ្យបានត្រឹមត្រូវ និងត្រូវពាក់ម៉ាសវិញពេលងើបចេញពីតុ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនេះ រដ្ឋបាលធានីភ្នំពេញតម្រូវឲ្យម្ចាស់កម្មពិធីខាងលើ ត្រូវពិនិត្យប័ណ្ណចាក់វ៉ាក់សាំង បើបុគ្គលណាមួយមិនបានចាក់វ៉ាក់សាំង ឬហួសរយៈពេល ៤ ខែហើយ មិនបានទៅចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញដោយមូលហេតុត្រឹមត្រូវ បុគ្គលនោះមិនអនុញ្ញាតឲ្យចូលទីតាំង ឬកន្លែងប្រារព្ធពិធីឡើយ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីនោះរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យអាជ្ញាធរមូលដ្ឋាន ធ្វើការពិនិត្យ និងជំរុញពលរដ្ឋទាំងអស់ បន្ដការប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារខ្លួនហើយត្រូវចេះផ្លាស់ប្ដូរទម្លាប់រស់នៅ ឲ្យស្របតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទប្រយុទ្ធជំងឺកូវីដ១៩ សំដៅបង្ការ និងកាត់ផ្ដាច់នូវខ្សែចម្លងវីរុសកូវីដ១៩ ជាពិសេសប្រភេទអូមីក្រុង៕ ប្រភព៖ Bussiness Cambodia