
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មាសដែលយើងផលិតនៅភាគឥសាន ពោលគឺខេត្តមណ្ឌលគីរី ក្នុងរយៈពេល ៦ខែមកនេះ ផលិតបាន ១ពាន់ ៧រយ ៥១គីឡូ។
សម្តេច បានថ្លែងបែបនេះ ក្នុងឱកាសសម្ពោធកំណាត់ផ្លូវជាតិលេខ ៧ ក្នុងខេត្តក្រចេះ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ក្នុងមាស ១ពាន់ ៧រយ ៥១គីឡូដែលយើងផលិតបាន មិនទាន់បានធ្វើឱ្យបានមាសទឹកដប់នៅឡើយទេ គឺត្រូវដឹកទៅប្រទេសអូស្ត្រាលីបន្តទៀត ដើម្បីធ្វើឱ្យក្លាយជាមាសទឹកដប់»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា «គោលបំណងខ្ញ៉ំ ប៉ូលសេដ្ឋកិច្ចទី៤ គឺភាគឥសានប្រទេសកម្ពុជា ដែលផ្តោតលើកសិឧស្សាហកម្ម និងធនធានរ៉ែ»៕