កាលពីឆ្នាំមុន លោកគ្រូម្នាក់ដែលល្បីថាអាចហៅទឹកភ្លៀងបាន ប្រិយមិត្តប្រហែលជាបានស្គាល់ហើយ គឺមានរហ័សនាមថាជាលោកគ្រូ មហាជ័យ និងក្រោយមកក្លាយជាឧកញ៉ា ចូលជាសមាជិកសភាពាណិជ្ជកម្មទៀត។
នៅថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកឧកញ៉ា ឆេង ប៉េងគុណ ហៅ លោកគ្រូមហាជ័យ ចេញមុខបកស្រាយ យើងមើលឃើញទេវតាបាននៅពេលណា? នាគរាជមានប៉ុន្មានពណ៌? ការបកស្រាយនេះតាមរយៈផេក សិល្បករកម្ពុជា និង សង្គម ដែលមានលោក អ៊ឹម ជីវ៉ា ជាអ្នកសម្របសម្រួល។
លោក ឆេង ប៉េងគុណ បកស្រាយថានាគមាន៧ពណ៌ និង៥០០ត្រកូល ហើយចំពោះរឿងទេវតា គឺជារឿងផ្លូវក្នុង ចិត្តវិញ្ញាណ នេះហើយបានជាយើងមើលមិនឃើញ តែអ្នកមាននិស្ស័យអាចមើលឃើញស្រស់ៗ ឬមើលឃើញតាមសុបិន។ សូមទស្សនាវីដេអូលម្អិតខាងក្រោមនេះ៖