ក្ដៅៗ!! សម្រេចផ្ទេរភារកិច្ចលោកផ្កាយ៣ម្នាក់ ទៅជាទីប្រឹក្សាក្រសួងមហាផ្ទៃវិញ ក្រោយពីមានរឿងអាស្រូវ …

768

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖​ រាជរដ្ឋាភិបាល​ បានសម្រេច​ផ្ទេរភារកិច្ច​ លោកផ្កាយ៣ អ៉ិន​ រស្មី​ឬទ្ធា​ ពី​ អគ្គ​នាយក​រង​ នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ ទៅជាទីប្រឹក្សា​ក្រសួងមហាផ្ទៃ​ មានឋានៈស្មេី​អគ្គនាយករង​។ នេះបេីយោងតាមអនុក្រឹត្យស្តីពី​ ការផ្ទេរមន្ត្រីរាជការ​ ដែលទទួបាននៅថ្ងៃទី៦​ ខែកុម្ភៈ​ ឆ្នាំ២០២២។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការផ្ទេរ​ភារកិច្ច​លោកផ្កាយបី​ អ៉ិន​ រស្មី​ឬទ្ធា​ បានកេីតឡេីង​បន្ទាប់​ពី​មាន​ករណី​បណ្ដឹង​ប្ដឹ.ង​លោក​ពី​បទ​ឆ.បោក​ប្រាក់​ប្រមាណ​ជាង​ ៧​ ម៉ឺន​ដុល្លារអាមេរិក​​ រឿងរទ់ការចូលក្របខណ្ធប៉ូលីស។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា​ កាលពីពេលថ្មីៗនេះ​ មានពាក្យបណ្តឹងបានចោទប្រកាន់លោកផ្កាយ៣ ដែលជាអគ្គនាយករងពន្ធនាគារម្នាក់ថា ឈ្មោះ អ៊ិន រស្មីឬទ្ធា ហៅ សុខ វ៉ាន់នា ភេទប្រុស អាយុ៥១ឆ្នាំ ស្នាក់នៅផ្ទះលេខ២៤ ផ្លូវលេខ១១៥ ភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីបទឆបោក លើទឹកប្រាក់ ៧១ ០០០ដុល្លារ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងករណីនេះ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ឈ្មោះ អ៊ិន រស្មីឬទ្ធា ហៅ សុខ វ៉ាន់នា បានមកប្រើល្បិចដោយអះអាងថា ក្រសួងមហាផ្ទៃត្រូវការជ្រើសរើសក្របខណ្ឌនគរបាលជាតិ សម្រាប់ឆ្នាំ២០២០ជាច្រើននាក់ ដែលខ្លួនមានឋានន្ទរស័ក្តិផ្កាយ៣
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាចជួយឱ្យចូលក្របខណ្ឌបាន តែតម្រូវយកប្រាក់ក្នុងម្នាក់ ១ម៉ឺនដុល្លារ ឡើងទៅ ដោយធានាថា រយៈពេល២ ទៅ ៣ខែ នឹងបានចូលក្របខ័ណ្ឌ បើមិនបានទេនឹងប្រគល់ប្រាក់គ្រប់ចំនួនវិញ​ ប៉ុន្តែក្រោយពេលប្រគល់ប្រាក់ឱ្យហេីយ​ មិនទទួលបានកហរបខ័ណ្ឌ​ ហេីយលុយក៏មិនឱ្យវិញដែរ​ និងបាគេចខ្លួនមិនទទួលខុសត្រូវថែមទៀត៕