ឡើងវិញហើយ! សាំង​ធម្មតា​ឡើង​ដល់ ៤៣៥០ រៀល ក្នុង ១ លីត្រ ចាប់ពីថ្ងៃទី ១៦-៣១ ខែមករា

867

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ក្នុង​ថ្ងៃ​នេះ​ប្រេង​សាំង​ធម្មតា​ ក៏​ដូច​ជា​ ប្រេង​ម៉ាស៊ូត​នៅ​កម្ពុជា​ បាន​បន្ត​ឡើង​ថ្លៃ​ ដែល​ប្រេង​សាំង​ធម្មតា​នឹង​លក់​ក្នុង​តម្លៃ​ ៤,៣៥០៛/លីត្រ រី​ឯ​ប្រេង​ម៉ាស៊ូត​លក់​ក្នុង​តម្លៃ​ ៤,០៥០៛/លីត្រ សម្រាប់​​រយៈ​ពេល​ ២សប្ដាហ៍​ខាង​មុខ​នេះ​ ចាប់​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​៣១ ខែ​មករា ​ ឆ្នាំ​២០២២។ នេះ​បើ​យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​ ស្ដី​ពី​ ថ្លៃ​លក់​រាយ​ប្រេង​ឥន្ធនៈ​នៅ​តាម​ស្ថានីយ​។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ពិត​ទៅ​បើ​ផ្អែក​តាម​ទីផ្សារ​អន្តរជាតិ​សម្រាប់​តម្លៃ​ប្រេង​ឥន្ធនៈ​២ សប្ដាហ៍​ខាង​មុខ​ ប្រេង​សាំង​ធម្មតា​ត្រូវ​​លក់​ក្នុង​តម្លៃ​ ៤,៥១០៛/លីត្រ រី​ឯ​ប្រេង​ម៉ាស៊ូត​លក់​ក្នុង​តម្លៃ​ ៤,២១០៛/លីត្រ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​សម្រាប់​កម្ពុជា​បាន​លក់​ក្រោម​ទី​ផ្សារ​អន្តរជាតិ​នេះ​ គឺ​ដោយ​សារ​តែ​មាន​ការ​ជួយ​ជ្រែង​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ផ្ទាល់​ ក៏​ដូច​ជា​ការ​ចូល​រួម​ចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេង​ឥន្ធនៈ​ផង​ដែរ​ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​បង​ប្អូន​កម្ពុជា​យើង​ទាំង​អស់​គ្នា​។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ផង​ដែរ​ បើ​ប្រៀប​ធៀប​នឹង​តម្លៃ​កាល​ពី​កំឡុង​២សប្ដាហ៍​មុន​ សាំង​ធម្មតា​គឺ​លក់​ក្នុង​តម្លៃ​ ៤,២០០៛/លីត្រ រី​ឯ​ ម៉ាស៊ូត​លក់​ក្នុង​តម្លៃ​ ៣,៨០០៛/លីត្រ៕