មហាជននៅក្នុងបណ្ដាញសង្គម នាំគ្នាផ្ទុះការចាប់អារម្មណ៍ និង ងឿងឆ្ងល់ជាខ្លាំង នូវសកម្មភាពរបស់បុរសម្នាក់ ដែលអង្គុយហូបអាហារនៅក្នុងហាងមួយកន្លែងជាមួយនារីម្នាក់ ហើយបែរជា យកកែវមកបោកចំកណ្ដាលផ្លូវដើរ បង្កជាការភ្ញាក់ផ្អើលជាខ្លាំង ដល់អ្នកដែលកំពុងហូបអាហារ នៅបរិវេណហាងមួយនោះ។
ទាក់ទងទៅនឹងករណីខាងលើ បុរសម្នាក់ដែលមានគណនីឈ្មោះ Sereyudorm Sak បានបង្ហោះពីសកម្មភាពបុរសខាងលើ ដែលត្រូវថតបានដោយកាម៉េរ៉ាសុវត្ថិភាពក្នុងហាង ព្រមទាំងបានបង្ហោះថា ៖ «មានបងប្អូនណាស្គាល់គាត់អត់? ជួយប្រាប់ផង គាត់ត្រូវរង្វាន់ ១ លានរៀល។ ឱ្យគាត់មកបើកលុយរង្វាន់ ១ លានរៀល ពីខ្ញុំផ្ទាល់ម្ចាស់រូប។ បើឃើញហើយអញ្ជើញបងមកជួបផ្ទាល់ ឬ ឆាតមកផ្ទាល់បាន។ (ដំបូងស្មានតែគាត់ប៉ះដៃធ្លាក់ ដល់មកឆែកកាមេរ៉ាមើលទើបដឹង…) ជួយស៊ែរឱ្យម្ចាស់រូបបានឃើញផង»។
យ៉ាងណាមិញ តាមរយៈសកម្មភាពហិង្សានៅទីសាធារណៈមួយនេះ បានធ្វើឱ្យមហាជននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក សម្ដែងការហួសចិត្តជាខ្លាំង និង មានសេចក្ដីងឿងឆ្ងល់ ចង់ដឹងពីមូលហេតុពិតប្រាកដថា ហេតុអ្វីរឿងអ្វី បានជាបុរសខាងលើ ហ៊ានជះកំហឹងដោយមិនខ្វល់ពីអារម្មណ៍អ្នកជុំវិញខ្លួនបែបនេះ ដែលមើលទៅហាក់បីដូចជាមិនសមរម្យសោះតែម្ដង៕