ភ្នំពេញ ៖ នៅវេលាម៉ោង០៣រសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ កម្លាំងជំនាញគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃ បានចុះត្រួតពិនិត្យទីតាំងលក់គ្រឿងសំអាងមួយកន្លែង ជាផលិតផល ប្រ៊េន DMLNរបស់អ្នកស្រី ដេត ម៉ាលីណា។
បើតាមកម្លាំងជំនាញ ដែលចូលរួមក្នុងប្រតិបត្តិការនេះ បានបញ្ជាក់ថា ការចុះបង្ក្រាបទីតាំងលក់គ្រឿងសំអាង ប្រ៊េន DMLNរបស់អ្នកស្រី ដេត ម៉ាលីណា នេះ ធ្វើឡើងក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ ដែលកន្លងមកបានប្រើប្រាស់ផលិតផល ធ្វើឲ្យមានរងផលប៉ះពាល់ដល់រាងកាយ និងស្បែកជាដើម។ ទោះយ៉ាងណា ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច មិនបានធ្វើការដកហូតសម្ភារៈវត្ថុតាងយកទៅនោះទេ ហើយក៏បានដកកម្លាំងទៅវិញតែម្ដង។
ដោយឡែកយោងតាមហ្វេសប៊ុក លោក ឌួង ឆាយ វិញបានឆ្លើយលើយតបចំៗទៅវិញ ក្រោយគេចោទថាលោកជាអ្នកធ្វើបាប ដេត ម៉ាលីណា ផងដែរ ដោយលោកបានសរសេរថា ៖ «មានគេខលមកសួរខ្ញុំជាច្រើនមានទាំងអ្នកដែលចោទខ្ញុំទៀតថាខ្ញុំធ្វើបា-បនាង។ ចុះពេលនាងស្រវឹងបើកឡានបុកទ្រូងផ្លូវមិចបានមិនចោទខ្ញុំផងថាខ្ញុំអ្នកបញ្ជាអោយនាងផឹ-កហើយអោយនាងបើកឡានបុ-កទ្រូងផ្លូវ។
បើខ្ញុំបានធ្វើខ្ញុំមិនខ្លាចនឹងបញ្ចេញ និងទទួលនោះទេ។ ពីព្រោះមនុស្សខ្ញុំហ៊ានធ្វើហ៊ានទទួលពោរពេញដោយការទទួលខុសត្រូវតាំងពីដើមរហូតមកដល់ពេលនេះ។ ហើយលោកឯងមានបុណ្យស័ក្តតួនាទីជាស្អីដែរបានលោកឯងអន្តរាគមន៍រឿងគេនឹងលោកឯងជាស្អីដែរហាសបានដើរកាងគេកាងឯងគ្រប់រឿងចឹងហើយមកចោទខ្ញុំទៀត។ មានមុខមាត់ប៉ុណ្ណាណីជាប់សាច់ឈាមអ្នកធំទៀតប៉ុន្តែដើរកាងតែរឿងគ្រួសារគេ រឿងរកសុីខុសច្បាប់គ្រប់បទល្មើ-ស។ ហើយអាជ្ញាធរជាតិ និងព្រះរាជអាជ្ញារងទាំងមូលខ្លាចគេ មិនហ៊ានអនុវត្តច្បាប់ទាំងដែលមានបទល្មើសតើអោយប្រជាពលរដ្ឋទៅជឿជាក់រំពឹងលើអ្វីទៀត?
ខ្ញុំសំណូមពរបងៗសារពត៍មានឈប់ដាក់ឈ្មោះខ្ញុំជាមួយរឿងនាងទៀត។ លើកមុនបើកឡានបុ-កទ្រូងផ្លូវក៏ដាក់ឈ្មោះខ្ញុំដែរ! មាសសុទ្ធមិនខ្លាចភ្លើង ឌួង ឆាយ»