សែរបន្ទាន់! ចូលឆ្នាំ ២០២២ ហើយ វក ម្សាញ់ កុរ និង ខាល ត្រូវធ្វើរឿងនេះ ជីវិតនឹងឈប់ឡាក់ឆុងពេញមួយឆ្នាំ

257

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្នាំឆុង ជាឆ្នាំដែលមានគ្រោះពេញមួយឆ្នាំ ពិបាករកសំណាង និងភាពក្សេមក្សាន្តបានដូចគេណាស់។ ម្ល៉ោះហើយ ដើមឆ្នាំ ២០២២ ក៏បានខិតមកដល់ ឆ្នាំទាំង៤ ត្រូវប្រញាប់សែនកាត់គ្រោះ និងរកវិធីនាំយកលាភសំណាង មកឲ្យជីវិតវិញបាន។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្នាំ​វក​ក៏ឆុងនឹងខាលខ្លាំងមិនធម្មតាដែរ មានន័យថា​ នឹងមានការផ្លាស់ប្តូរ​ដ៏ធំមួយភ្លាមៗ​នៅ ក្នុងជីវិត។ នៅក្នុងឆ្នាំ ២០២២ មានមនុស្សមួយចំនួនក្នុងឆ្នាំស្វា អាច​នៅសុខៗ​ស្រាប់​តែ​ល្បី​ឈ្មោះ​ក្នុងជួរការងារ ឬ​វិនិយោគ ហើយក្លាយជាអ្នកមានដោយ​មិននឹកស្មានដល់។ ខណៈ​​ដែល​អ្នកផ្សេង​ទៀត ​ជាច្រើន អាចមានផលវិបាក​អវិជ្ជមាន ​ដូចជា​ភាព​ចលាចល។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឧបសគ្គ​ក្នុង​ជីវិត ភាពវឹកវរពីគ្រួសារឬបន្ត មាន​ការ​មិន​សប្បាយ​ចិត្ត​ជា​ច្រើន រួម​ទាំង​កង្វះ​ការ​សាទរ។ កង្វះ​ថាមពល​ ឬ​ក្ដី​សុខ​ក្នុងជីវិត លើសពីនេះ មានឱកាស​ត្រូវ​គេ​ជិះជាន់ មាន​បញ្ហា ហើយ​អាច​ជួប​នឹង​គ្រោះ​ថ្នាក់ ​ដែល​មិន​នឹក​ស្មាន​ដល់ ដូច្នេះ​ហើយ អ្នក​ដែល​កើត​ឆ្នាំ​វក គួរតែ​ធ្វើ​បុណ្យ​ឲ្យ​បាន​ញឹកញាប់ ហើយ​រស់នៅ​​ កុំ​​​ខ្វល់ខ្វាយ​ច្រើនពេក។ ចូរ​អត់ធ្មត់និងធ្វើ​ការបួងសួងដល់ព្រះ​ដោយស្មោះត្រង់ ហើយត្រូវ​ហូប​អាហារបួស ធ្វើ​សមាធិ នោះ​ជីវិត ​នឹងត្រូវបាន​ផ្លាស់ប្ដូរ​ឲ្យ​កាន់តែប្រសើរឡើង​ជាងមុន។ សំខាន់​បំផុត ​គួរតែ​ផ្តោត​លើ​ការ​ជួយអ្នក​​ក្រីក្រ នោះ​វា​នឹង​ជួយ​សម្រាល​រឿង​អាក្រក់ក្នុងឆ្នាំថ្មី​ ឲ្យ​បាន​តិច​ជាង​មុន។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្សកើតឆ្នាំម្សាញ់

ឆ្នាំម្សាញ់​ ឆុងបន្ទាប់ពីវក​ ជាលទ្ធផលមាន​បញ្ហា​នៃ​ការ​និយាយ​ដើម​ ពី​អ្នកជុំវិញខ្លួន ឬត្រូវគេ​បង្កាច់បង្ខូច រង​សម្ពាធ មាន​សភាព​ក្តៅ ក្រហាយ ត្រូវបាន​គេ​បោះបង់ចោល រហូតធ្វើឲ្យ​ឆ្នាំ​ម្សាញ់ រង​ការ​ខូចខាត​ផង​ដែរ។ ដូច្នេះហើយ អ្នកកើតឆ្នាំម្សាញ់ គួរតែធ្វើកុសល​ដែលទាក់ទងនឹង​ការ​បំភ្លឺ​ ឲ្យ​បាន​ញឹកញាប់ ដូចជា ទិញ​ទៀនវស្សាយកទៅ វត្ត និងបរិច្ចាគភ្លើងដល់វត្ត ឬការជួយជន​ក្រីក្រ​ជាង​ខ្លួន។ ការ​ធ្វើ​បែបនេះ​ នឹង​​ជួយ​បញ្ចៀស​រឿង​អាក្រក់​ ដែល​បម្រុង​ចូល​មក​ក្នុង​ជីវិត​ ឲ្យ​ចេញ​ឆ្ងាយ ​ឬ​សល់​តិចតួច​បំផុត។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្ស​កើតក្នុងឆ្នាំកុរ

ឆ្នាំ ២០២២ អ្នកនឹងជួបបញ្ហាខ្លះៗ ពិបាកស្មាន ជាពិសេសនឹងមានមនុស្ស​ព្រងើយកន្តើយ និង​មិនយកចិត្តទុកដាក់ មាន​ជម្លោះ ការ​ចាកចេញណាមួយមិនបានបំរុងទុក ឬ​ត្រូវ​តែបំបែកចេញ​ពី​ផ្ទះ ។ ដូច្នេះ​អ្នក​ដែល​កើត​ក្នុង​ឆ្នាំ​កុរ​ គួរតែ​ធ្វើ​បុណ្យ​ទាក់ទង​នឹង​ការ​បរិច្ចាគ​ទឹក​ផឹក និង​ធ្វើ​បុណ្យ​អំពី​ទឹក​​ ឬ​ដើម្បី​ថ្វាយ​បង្គំ​អ្នកមានគុណ និង​គោរព​ទីសក្ការៈ​ នៅ​ ជិត​ប្រភព​ទឹក​ ឬ​ប្រាសាទ​ក្បែរ​មាត់​ទឹក​ ដើម្បី​សុំ​សេចក្ដី​សុខ​ត្រលប់​មកវិញ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្ស​កើត​ក្នុង​ឆ្នាំខាល

ឆ្នាំថ្មីអាច​មាន​បញ្ហា​ជា​របស់​ខ្លួន (​ធ្វើ​ខ្លួនឯង​) ដូច​ជា​បង្ក​​ឲ្យ​មានការ​ច្របូកច្របល់ ។ មាន​បញ្ហា​នៅ​ កន្លែងធ្វើការ រួម​ទាំង​ឧបសគ្គ​តូចៗ​ដែល​កើត​ឡើង​ក្នុង​ជីវិត ​ដែល​ត្រូវ​ព្យាយាម​ឆ្លង​កាត់។ ដូច្នេះ អ្នក​ដែល​កើត​ឆ្នាំខាល ​ត្រូវ​តែ​ធ្វើ​បុណ្យ​ចម្រើន​ព្រះ​ជន្ម​ គោរព​ព្រះពុទ្ធ​បដិមា (​ថ្វាយ​បង្គំ​៩​វត្ត​) ឬ​ផ្ដល់​ជីវិត​ដល់​សត្វ​ជា​ទាន ឲ្យ​បាយ​ដល់​ឆ្កែ​វង្វេង បរិច្ចាគ​នូវ​អ្វី​ដែល​អាច​ធ្វើ​ទៅ​ បាន ។

យ៉ាងណាមិញ ក្រោយធ្វើបុណ្យកាត់គ្រោះរួចរាល់​ ប្រសិន​បើ​ឆ្នាំ​ទាំង ៤ ដែល​ឆុង​នឹង​ខាល​ ប្រញាប់​ធ្វើ​រឿង​ដូច​បាន​រៀបរាប់​ នោះ​​ដូច​បណ្ដេញ​ចេញ​នូវ​សំណាងអាក្រក់​ក្នុង​ផ្លូវ​អាក្រក់​​ឲ្យ​ទៅ ជា​ល្អ ​នាំមក​នូវ​ទ្រព្យសម្បត្តិ និង​សុភមង្គល​ពេញ​មួយ​ឆ្នាំ​ បាន​មក​វិញ​មិនខាន៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​