ជឿជាក់ថាប្រិយមិត្ត ពុកម៉ែ បងប្អូន ជាពិសេសអ្នកដែលនិយមតាមដាន និងធ្លាប់បានទស្សនាវីដេអូកំប្លែងតាមរយ:កញ្ចក់ទូរទស្សន៍កាលពីពេលកន្លងទៅ ប្រាកដណាស់ពិតជាធ្លាប់បានស្គាល់តាចេក តារាកំប្លែងដ៏ល្បីឈ្មោះជាក់ជាមិនខាន។
តារាកំប្លែងពូកែថ្វីមាត់ តាចេក តាមដឹង បច្ចុប្បន្ននេះ បានចាកចេញពីវិស័យសិល្បៈ មកប្រកបរបរលក់ផ្លែឈើ និងគ្រឿងភេសជ្ជៈបន្តិចបន្តួច គ្រាន់ចិញ្ចឹមជីវិត នៅរមណីយដ្ឋានគិរីរម្យ នៅមុខរីសតអូរំចត។
ដោយឡែក ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២២ អ្នកស្រី ទ្រីដាណាបានបង្ហោះសារមួយថា៖ “ឱតាចេកអើយ ទើបឃើញ មើលទៅសង្វេគចិត្តណាស់ ទើបសួរគេ ថាគាត់ឈប់សម្ដែងយូរហើយ ឃើញទៅលក់ទឹកសុទ្ធ ឥឡូវទៅលក់បន្លែ ប៉ុន្មានថ្ងៃមុនក្រឡាប់កង់បី របួស ដោយទាំងកូនទៀត។
ជីវិតយើងម្នាក់ៗ ឆ្លងកាត់ការលំបាក រាប់មិនអស់ ហឹម! ខ្ញុំនឹងជួយគាត់ខ្លះ ដើម្បីបានដើមទុន យកទៅរកស៊ីបន្ថែម! សុំសួរតិច ពូចេក នៅណាឥឡូវ ជួយប្រាប់ខ្ញុំផង”។