ភរិយារបស់លោក អ៊ួន សារ៉ាត់ ពិតជាមានក្តីរំភើបចិត្តយ៉ាងខ្លាំងក្រោយស្ថានភាពរបស់ស្វាមីខ្លួនវិលមកជាល្អប្រសើរវិញបន្តិចម្តងៗ រហូតពេលនេះលោក អ៊ួន សារ៉ាត់ បានដឹងខ្លួនវិញហើយ ជាមួយគ្នានេះដែរភរិយារបស់លោក អ៊ួន សារ៉ាត់ ក៏បានធ្វើការបង្ហោះរៀបរាប់នៅលើហ្វេសប៊ុកផេករបស់លោក អ៊ួន សារ៉ាត់ បែបនេះថា ៖
« នាងខ្ញុំអ៊ុច សារ៉ាវុធ និងស្វាមី លោកគ្រូ អួនសារ៉ាត់ ព្រមទាំងកូនប្រុសទាំង២ អួន គឹមវ:រ: និង អួន គឹមអធិរាជ សូមថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ពុកម៉ែបងប្អូននិងសប្បុរសជនទាំងអស់ដែលបានជួយបែរបន់ បួងសួង និងបានជួយថវិការចូលរួមព្យាបាលជំងឺ បានរួចផុតពីគ្រោះថ្នាក់ដ៏រន្ធត់និងតក់ស្លុតមួយនេះ។
រហូតមកដល់ថ្ងៃនេះ គឺរយះពេល ១៨ថ្ងៃហេីយ ដែលស្វាមីរបស់នាងខ្ញុំ(លោកគ្រូ អួន សារ៉ាត់) បានសំរាកព្យាបាលក្នុងមន្ទីរពេទ្យក្នុងបន្ទប់សង្គ្រោះបន្ទាន់ តែយ៉ាងណា លោកគ្រូបានធូរស្រាលច្រេីនដែលនាងខ្ញុំនឹកស្មានមិនដល់ ហេីយសែនរំភេីប និងត្រេកអរជាខ្លាំង។
នាងខ្ញុំនិងស្វាមីព្រមទាំងកូនៗ សូមលោកដៃបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមតាមជួយថែរក្សាពុកម៉ែបងប្អូនទាំងអស់គ្នាអោយមានសុខភាពល្អបរិបូរណ៍ ចៀសផុតពីជំងឺទាំងឡាយ សូមមានសុភមង្គលក្នុងគ្រួសារ មានប្រាជ្ញាឈ្លាសវៃ និងសំរេចជោគជ័យគ្រប់កិច្ចការងារទាំងអស់» ៕