ភ្នំពេញ៖ នាពេលថ្មីៗ ម៉ាហ្គាវ៉ាកណ្តុរយក្សអាហ្វ្រិក (Magawa) ដែលទទួលបានមេដាយមាសក្នុងនាមជា HeroRAT សម្រាប់បេសកកម្មហិតមីននៅកម្ពុជា បានបាត់បង់ជីវិតហើយ ពោលគឺប៉ុន្មានខែប៉ុណ្ណោះ ក្រោយការចូលនិវត្តន៍ពីបេសកកម្មដោះមីននៅកម្ពុជាអស់រយៈពេល៥ឆ្នាំ។
ដោយឡែកតាមការផ្សាយរបស់អង្គការ APOPOដោយបានបញ្ជាក់ពីសុខភាពចុះខ្សោយជាបន្តបន្ទាប់រហូតដល់ Magawa បាត់បង់ជីវិត ក្រោយប្រារព្ធខួប៨ឆ្នាំ កាលពីខែវិច្ឆិកាថា៖ ត ដោយយើងសូមចែករំលែកនូវដំណឹងសោកសៅ ពីមរ-ណភា-ពរបស់វីរកណ្តុរ HeroRat Magawa ដែលបានបាត់បង់ជីវិតកាលពីចុងសប្តាហ៍កន្លងមក
អង្គការ APOPO នេះបើនារយៈពេល៥ឆ្នាំកន្លងមកនេះ ម៉ាហ្គាវ៉ា បានរួមចំណែករុករកគ្រា-ប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាង៧១គ្រាប់នៅកម្ពុជា ជាពិសេសក្នុងខេត្តសៀមរាប និងព្រះវិហារ។ ចាប់កំណើតនៅតង់ហ្សានីក្នុងខែវិច្ឆិកា ឆ្នាំ២០១៤ កណ្តុរម៉ាហ្គាវ៉ា ទទួលបានការបណ្តុះបណ្តាលពីជំនាញ ហិតមីនពីសំណាក់ក្រុមអ្នកជំនាញនៃអង្គការបែលហ្ស៊ិក APOPO។
គួររម្លឹកដែរថា ម៉ាហ្គាវ៉ា មកដល់កម្ពុជានៅឆ្នាំ២០១៦ ហើយបំពេញបេសកកម្មនៅសៀមរាប ឧត្តរមានជ័យ និងព្រះវិហារ។កាលពីឆ្នាំ២០២០ កន្លងមក កណ្តុរហិតមីនក្រោមការគ្រប់គ្រងរបស់អង្គការស៊ីម៉ាក់ និងអង្គការ APOPO បែលហ្ស៊ិកមួយនេះ ទទួលបានមេដាយមាសការងារពីអង្គការសប្បុរសធម៌សត្វព្រៃ (PDSA) នៃចក្រភពអង់គ្លេស៕