កាលពីថ្មីៗនេះ អ្នកស្រី ទ្រី ដាណា បានធ្វើការប្តឹងលែងលះស្វាមីរបស់លោកស្រី គឺ ពូម៉ៅ ហើយពេលនោះបានធ្វើឲ្យមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរឿងមួយនេះ ។
បន្ទាប់ពីប្តឹងលែងលះគ្នាក៏ពិតមែន ស្រាប់តែ អ្នកស្រី ទ្រី ដាណា នៅកាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ២០២២ បានទម្លាយនូវភស្តុតាង មួយចំនួនដែលអតីតស្វាមីបានប្រើ ហិ.ង្សា មកលើខ្លួនអ្នកស្រី ហើយថែមទាំងបានគំ-រា-ម ស-ម្លា-ប់អ្នកស្រី ថែមទៀតផង ។
ជាក់ស្តែងក្រោយអតីតស្វាមីរបស់អ្នកស្រី ទ្រី ដាណា បានឃើញអតីតភរិយារបស់ខ្លួនបង្ហាញភស្តុតាង ច្បាស់ៗបែបនេះ ក៏បានចេញមកធ្វើការបកស្រាយឲ្យមហាជនបានដឹងបែបនេះថា ៖« ក្រោយពីដឹងកំហុសក៍ដូចជាគោរពអនុសាសន៍ខ្ញុំបាទសូមចេញវីដេអូសុំទោសអតិតភរិយាខ្ញុំ ទ្រីដាណា ជាសាធារណះនឹងសុំអោយគាត់លេីកលែងទោសអោយខ្ញុំ ទុកពេលអោយរូបខ្ញុំបានកែប្រែគំនិតគិតអ្វីៗល្អឡេីងវិញ នឹងព្រមលែងលះដោយសន្តិវិធី មិនទាមទារអ្វីទៀតទេ។
សូមបងប្អូនឈប់យល់ច្រលំលេីអតិតភរិយាខ្ញុំទៀតទៅ គាត់តែងតែជួយសង្គមក៍ដូចមនុស្សជុំវិញគាត់ កូនចៅក៍ដូចជាតំណាងគាត់តែងតែគោរពស្រលាញ់គាត់ណាស់។ សូមអរគុណ » ៕