ហ៊ឹម!! ជន​បរទេស២នាក់ ឆ្លងអូមីក្រុង ធ្លាប់ដើរ​លេង​នៅ​បាត់ដំបង រួចឆ្លៀតទៅសៀមរាបទៀត ហើយក៏រកឃើញមាន អូមីក្រុង …..

937

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមសេចក្ដីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្ដបាត់ដំបង នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា មានអ្នកទេសចរណ៍ជនជាតិស្វីសចំនួនពីររូបបានរកឃើញវិជ្ជមានកូវីដ១៩ អូមីក្រុង ដែលទី១. ឈ្មោះ Dominic Fluckiger អាយុ៤០ឆ្នាំ ទូរស័ព្ទលេខ +41792212773 និងទី២ ឈ្មោះ Silvan kung អាយុ ៤៧ឆ្នាំ ទូរស័ព្ទលេខ +41794706949/+41792212773 (លេខទូរស័ព្ទមិត្តភ័ក្ត)។ បច្ចុប្បន្នត្រូវបាន ដាក់ឱ្យសម្រាកព្យាបាល នៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន (បន្ទប់លេខ ICU)។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៤:៣០នាទី ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង សហការជាមួយស្រុកប្រតិបត្តិបាត់ដំបង បានចុះស្រាវជ្រាវអ្នកប៉ះពាល់ករណី វិជ្ជមានកូវីដ-១៩ប្រភេទអូមីក្រុងផងដែរ។ តាមការស្រាវជ្រាវ ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានស្រាវជ្រាវរកឃើញអ្នកប៉ះពាល់សរុបចំនួន០៧នាក់ (ស្រី០៤នាក់)។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការបញ្ជាក់អ្នកទាំងពីរធ្លាប់មានប្រវត្តិធ្វើដំណើរដូចខាងក្រោម៖
– ថ្ងៃទី៣ មករា ២០២២៖ ម៉ោងប្រហែល៤ និង៣០នាទីល្ងាច អ្នកទាំង២នាក់ រួមជាមួយមិត្តភ័ក្ត ១នាក់ទៀត បានចូល សម្រាក (check in) នៅសណ្ឋាគារ ឃីងហ្វី បន្ទាប់មកបានជិះម៉ូតូកង់បីទៅលេងភ្នំសំពៅ រហូតដល់ពេលល្ងាចត្រលប់ មកបាត់ដំបងវិញ និងចូលហូបអាហារនៅភោជនីយដ្ឋាន បាត់ដំបងថោន ហើយមកសម្រាកនៅសណ្ឋាគារឃីងហ្វី។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

– ថ្ងៃទី៤ មករា ឆ្នាំ២០២២៖ ម៉ោងប្រហែល៥ និង០០នាទីព្រឹក អ្នកទាំង៣នាក់ បានជិះម៉ូតូកង់បីដដែលទៅចំណត កាណូត ហើយជិះកាណូតធ្វើដំណើរទៅខេត្តសៀមរាប។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

– ថ្ងៃទី០៦ មករា ឆ្នាំ២០២២៖ សាមីខ្លួនទាំង៣ត្រូវបានយកសំណាកវត្ថុវិភាគ ធ្វើដោយតេស្ត GeneXpert លទ្ធផល វិជ្ជមានកូវីដ-១៩ ប្រភេទ អូមីក្រុង ហើយត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅទីតាំងខាងលើ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណា នៅរាត្រីថ្ងៃទី១១ ឆ្នាំ២០២២ ក្រុមការងារមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសង្កែ និងបាត់ដំបង ក៏បានបន្ដចុះយកសំណាក និងស្រាវជ្រាវចំពោះអ្នកពាក់ព័ន្ធនិងវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង (Omicron)នេះបន្ថែមទៀតផងដែរ៕