ស្គាល់ហើយ អត្តសញ្ញាណបងប្អូន០៣នាក់ ដែលបានស្លា-ប់ ក្នុងបុព្វហេតុបំពេញបេសកម្មបោសសម្អាតមីន

825

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ មន្រ្តីជំនាញដោះមីនកម្ពុជាចំនួន៣នាក់បានស្លា-ប់​បា​ត់​បង់​ជីវី​ត​ភ្លាម និងម្នាក់ទៀតរងរបួសដោយសារតែផ្ទុះ​មី​ន​តោ​​ន ខណៈពលរដ្ឋម្នាក់ទៀតបានស្លា-ប់ដោយសារតែបំ​ផ្ទុះ​គ្រា​ប់រំ​សេ​វ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នេះបើតាមការឲ្យដឹងពីឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់កម្ពុជា។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈផេកហ្វេសបុកផ្ទាល់ ឯកឧត្តម ហេង រតនា បានឲ្យដឹងថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ ២០២២ នៅម៉ោងប្រមាណ១១និង៣០នាទីព្រឹក មានករណី​ផ្ទុះគ្រា​ប់​​មី​ន​​​តោ​​ន​​​​ស្លា-ប់ជំ​នា​​ញដោះ​មី​ន​ចំនួន៣នាក់និងរបួសធ្ងន់ម្នាក់ របស់អង្គការដោះមីនកម្ពុជា (Cambodian Self Help Demining)។ អង្គការCSHD ដែលគេស្គាល់ថា ជាអង្គការអាគីរ៉ា ដែលមានទីតាំងស្នាក់ការនៅខេត្តសៀមរាប។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពបានបន្តថា ករណីគ្រោះថ្នាក់នេះគឺបានកើតឡើងនៅភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ នៅថ្ងៃដដែលនេះដែរ ឯកឧត្តមហេង រតនា ក៏បានឲ្យដឹងផងដែរថា នៅមុនគ្រោះថ្នាក់ស្លា-ប់អ្នកដោះមីននេះ តែប្រមាណ២០នាទីប៉ុណ្ណោះ នៅភូមិនេះ ក៏មានករណីផ្ទុះគ្រា-ប់ដុតសំអាតដីដាំដំឡូងស្លា-ប់ប្រជាពលរដ្ឋ មួយរូបផងដែរ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក តាមរយៈផេកហ្វេសបុកនេះដែរ ឯកឧត្តម ហេង រតនា ក៏បានចូលរួមម-រ-ណ:ទុក្ខជាមួយគ្រួសារស-ព និងសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភពកុំបីខានឡើយផងដែរ។

v