សូមប្រយ័ត្ន ដំណឹងបន្ទាន់! អូមីក្រុងមិនទាន់រលត់ផង ឥឡូវ​​លេច​ប្រភេទ​បំប្លែងថ្មីមួយ​ទៀតឈ្មោះ (ដេលតាក្រុង)

372

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មីមួយទៀតត្រូវបានរកឃើញដោយក្រុមអ្នកវិទ្យាសាស្ត្រមកពីនាយកដ្ឋានវិទ្យាសាស្ត្រជីវសាស្រ្តនៃសាកលវិទ្យាល័យ Cyprus ។អ្នកស្រាវជ្រាវលោក Leondios Kostrikis បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយដោយសារព័ត៌មាន Cyprus Times ថា វីរុសបំប្លែងខ្លួនថ្មីនេះជាប្រភេទកូនកាត់នៃពូជ Delta ជាមួយនឹង Omicron ហើយត្រូវបានគេហៅថា “Deltacron” ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកវិទ្យាសាស្ត្របាននិយាយថា ក្រុមស្រាវជ្រាវបានពិនិត្យសំណាកចំនួន ២៥ ពីអ្នកជំងឺដែលបានឆ្លង Delta ជាមួយនឹងវីរុសបំប្លែងខ្លួន Omicron ហើយការរកឃើញនេះពិតជាមានសារៈសំខាន់ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនោះ លំដាប់នៃករណី Deltacron ទាំង ២៥ ត្រូវបានបញ្ជូនទៅមូលដ្ឋានទិន្នន័យអន្តរជាតិដើម្បីធ្វើការតាមដានការផ្លាស់ប្តូររបស់វីរុស ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែករដ្ឋមន្ត្រីសុខាភិបាលស៊ីបលោក Michalis Hadjipantela បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន CNA ថា វីរុសកូវីដបំប្លែងខ្លួនថ្មីនេះមិនមែនជាមូលហេតុនៃការព្រួយបារម្ភសម្រាប់អាជ្ញាធរនោះទេ ព្រោះវាគឺជាការរួមបញ្ចូលគ្នានៃវីរុសបំប្លែងខ្លួនចំនួន ២ ដែលមានស្រាប់រួចទៅហើយនៅក្នុងប្រទេស ៕