នៅកាលពីយប់ថ្ងៃទី ១០ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះពិធីករដ៏ល្បីឈ្មោះម្នាក់លោក ជា វណ្ណារិទ្ធ បានជួបទុក្ខធំដោយសារបងប្រុងបង្កើតរបស់ខ្លួនគឺតារាចម្រៀងលោក ជា ដេវីត បានទទួលម-រ-ណភាពដោយសារតែមានជម្ងឺ ក្រោយបងប្រុសទទួលម-រ-ណភាពនៅលើហ្វេសប៊ុកផេករបស់លោក ជា វណ្ណារិទ្ធ បានឲ្យរៀបរាប់ឲ្យដឹងបែបនេះថា ៖
« ដោយក្តីអាឡោះអាល័យ អាណិតបំផុត ចុងឆ្នាំ2021 និង ដេីមឆ្នាំ2022 គាត់ហូបលែងបាន ទឹកលែងចូល រហូតស្គមរីងរៃ ពេលនេះបងប្រុសខ្ញុំ ដែលបងប្អូនធ្លាប់ស្គាល់ជាអតីតតារាចម្រៀង ជា ដេវីត បានទទួលម-រ-ណៈភាពហេីយ ដោយជម្ងឺ សូមវិញ្ញាណក្ខន័្ធបងទៅកាន់សុគតិភព ជាតិណាៗ សូមកុំអោយអភ័-ព្វដូចជាតិនេះទៀត សូមអោយ កម្មពៀរទាំងឡាយរសាយអស់ត្រឹមជាតិនេះចុះ » ។
ក្រោយទទួលបានដំណឹងនេះភ្លាមមហាជនជាច្រើនបានមានការសោកស្តាយចិត្តយ៉ាងខ្លាំង ដែលទទួលដំណឹងថាតារាចម្រៀងលោក ជា ដេវីត ទទួលម-រ-ណភាពយ៉ាងលឿនបែបនេះ ជាមួយគ្នានេះដែរមហាជនក៏បានចូលរួមរំលែកទុ-ក្ខដ៏ក្រៀ-មក្រំទៅដល់ក្រុមគ្រួសាររបស់លោក ជា ដេវីត ផងដែរ ៕