រីករាយណាស់!! ក្រសួងអនុញ្ញាតឱ្យធ្វើអត្តសញ្ញាណប័ណ្ណនិងលិខិតឆ្លងដែន នៅទីតាំង(AEON Mall)សែនសុខ ថ្ងៃសៅរ៍-អាទិត្យក៏ធ្វើបានដែរ

808

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លែងបារម្ភរឿងពិបាករកទីតាំងធ្វើអត្តសញ្ញាណប័ណ្ណនិងលិខិតឆ្លងដែនទៀតហើយ ក្រសួងមហាផ្ទៃ បានដាក់ឱ្យដំណើរការសេវាផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនិងលិខិតឆ្លងដែនធម្មតាសម្រាប់ថ្ងៃសៅរ៍និងអាទិត្យ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ បានចេញសេចក្ដីជូនដំណឹងដល់សាធារណជនទាំងអស់ ដើម្បីសម្រួលដល់បងប្អូនកម្មករ កម្មការិនី និងសាធារណជនទាំងអស់ មិនឱ្យប៉ះពាល់ម៉ោងធ្វើការរបស់ខ្លួន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សម្រេចដំណើរការធ្វើអត្តសញ្ញាណប័ណ្ណនិងលិខិតឆ្លងដែនក្នុងថ្ងៃសៅរ៍និងអាទិត្យបន្ថែមទៀត ប្រចាំនៅផ្សារអ៊ីអនម៉ល(AEON Mall)សែនសុខ ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះតទៅ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំណឹងនេះ គឺពិតជាសំខាន់សម្រាប់គ្នាយើងដែលមានការរវល់និងមមាញឹកអំឡុងពេលចន្ទ-សុក្រ ហើយអាចមកធ្វើនៅថ្ងៃចុងសប្ដាហ៍បានវិញ។ ហេតុនេះ សូមបងប្អូនសាធារណទាំងអស់ជ្រាប់ជាព័ត៍មាន៕