សូមត្រៀមខ្លួន!! សម្ដេចបញ្ជាក់ អ្នកមកពីខេត្តណាក៏ដោយ អាចមកចាក់វ៉ាក់សាំង Pfizer នៅ…

663

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ឱ្យបានដឹងថា សម្ដេចបានចេញបទបញ្ជាហើយ វ៉ាក់សាំង Pfizer មានស្តង់ដាររក្សាគុណភាព ៨០ អង្សាក្រោមសូន្យ យកចេញទៅក្រៅពុំរួច អ៊ីចឹងមានតែប្រមូលផ្ដុំចាក់នៅទីក្រុងភ្នំពេញតែម្ដង។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេចបានមានប្រសាសន៍បែបនេះ តាមរយៈការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវកំណាត់ផ្លូវជាតិលេខ ៥ ពីខេត្តបាត់ដំបង ទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ក្នុងនោះសម្ដេច បានគូសបញ្ជាក់បន្ថែម ជូនមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលថា ៖ «លោកជំទាវ ឱ វណ្ណឌីន ប្រកាសទៅ អ្នកនៅភ្នំពេញ អ្នកណាចង់ចាក់ Pfizer ចាក់ទៅ ព្រោះអាហ្នឹងតិចទៀតតែមិនស្រួល ដឹកចេញទៅខេត្តអត់មានប្រព័ន្ធ៨០ អង្សាក្រោមសូន្យវាអាចនឹងខូច។ អ៊ីចឹងទេ អ្នកនៅតាមខេត្តនានា បើចង់ចាក់ អូខេ ទៅចាក់នៅភ្នំពេញទៅ»។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនោះ សម្ដេចបានបញ្ជាក់ជូនបន្ថែមទៀតថា ៖ «ខ្មែរដូចតែគ្នាទេ កុំឆ្ងល់ពេក បើគេសុខចិត្តជិះពីបាត់ដំបង ទៅចាក់ដល់ភ្នំពេញចាក់ឱ្យទៅ កុំខ្វល់ពេក ព្រោះខ្មែរដូចតែគ្នា គង់តែចា.ក់ដូចតែគ្នាទេ ចាក់ Pfizer ហ្នឹង ឱ្យអស់ទៅ»។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

FILE PHOTO: Vials labelled “COVID-19 Coronavirus Vaccine” and a syringe are seen in front of the Pfizer logo in this illustration taken February 9, 2021. REUTERS/Dado Ruvic/Illustration/File Photo