ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា កាលពីយប់ថ្ងៃសៅរ៍ទី០៨ខែមករាឆ្នាំ២០២២ បានប្រកាសរកឃើញករណីវីរុសកូវីដ១៩បំប្លែងខ្លួនប្រភេទ អូមីក្រុង ឆ្លងក្នុងសហគមន៍ ជាលើកដំបូង។ ករណីនេះ ត្រូវបានរកឃើញលើបុរសជនជាតិខ្មែរម្នាក់ អាយុ២៣ឆ្នាំ ស្នាក់នៅទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ដោយឡែកយោងតាមលោកសាស្ត្រាចារ្យ Tim Spector ដែលដឹកនាំកម្មវិធីសិក្សារោគសញ្ញាកូវីដ ZOE បានបញ្ជាក់ថា អូមីក្រុង ក្រៅពីការបែកញើសពេលយប់ដែលខុសពីរោគសញ្ញាវីរុសបំប្លែងខ្លួនដទៃទៀត, អូមីក្រុង មានរោគសញ្ញាចំនួន៧ផ្សេងទៀតដែលមួយចំនួន ដូចជាជំងឺផ្តាសាយ។
រោគសញ្ញាទាំង៧ទៀតនោះមានដូចជា៖
-រមាស់បំពង់ក
-ហៀរសំបោរ
-អស់កម្លាំង
-កណ្តាស់
-ឈឺខ្នងផ្នែកខាងក្រោម
-ឈឺក្បាល
-ឈឺសាច់ដុំ
យ៉ាងណាក្តី ទិន្នន័យបានបង្ហាញថា វ៉ាក់សាំងដូសជំរុញ គឺជាការការពារដ៏ល្អបំផុតប្រឆាំងនឹង អូមីក្រុង ហើយថ្នាំបង្ការដូសទី៣ អាចជំរុញប្រសិទ្ធភាពរហូតដល់៧៥ភាគរយ៕