បន្ទាន់ លោក​ជំទាវ​ ឱ វណ្ណ​ឌី​ន ថ្លែង​លំអិត ខេត្ត និង ​អ្នក​ពាក់ព័ន្ធ ​បុរស​ខ្មែរ​ឆ្លង អូ​មី​ក្រុង

597

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២២នេះបានចេញមកបំភ្លឺបន្ថែម ជំុវិញករណីរកឃើញវិជ្ជមានវីរុសកូវីដ១៩ បំប្លែងថ្មី អូមីក្រុង ក្នុងសហគមន៍លើកដំបូង លើបុរសវ័យ២៣ឆ្នាំ ដែលរស់នៅរាជធានីភ្នំពេញ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រីរដ្ឋលេខាធិការបញ្ជាក់ថា បុរសវិជ្ជមានកូវីដ១៩រូបនេះ មិនដែលមានប្រវត្តិធ្វើដំណើរមកពីបរទេសនោះឡើយ តែគាត់មានបងប្អូនជីដូនម្នាក់ ដែលមកពីប្រទេសអូស្ត្រាលី កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា រហូតមកដល់ពេលនេះ បងប្អូនជីដូនមួយរបស់បុរសវ័យ២៣ឆ្នាំ ដែលទើបមកពីអូស្ត្រាលីនេះ កំពុងស្ថិតក្នុងការតាមដានធ្វើការវិភាគ និងកំពុងរង់ចាំលទ្ធនៅឡើយ។ ជាមួយនេះ ក្រុមការងារស្រាវជ្រាវរបស់ក្រសួងសុខាភិបាល បានរកឃើញអ្នកប៉ះពាល់ផ្ទាល់ ជាមួយបុរសវ័យ២៣ឆ្នាំរូបនោះ ចំនួន៥នាក់ទៀត ក្នុងនោះ ៣នាក់នៅស្រុកតានី ខេត្តកំពត និង២នាក់ នៅរាជធានីភ្នំពេញ ដែលកំពុងស្ថិតដំណាក់កាលវិភាគតាមដាន រង់ចាំលទ្ធផល។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះផែនការនៃការពារការរីករាលដាលវីរុសបំប្លែងថ្មី អូមីក្រុងនេះ លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមអញ្ជើញទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ទាំងមិនទាន់បានចាក់លើកទី១ លើកទី២ និងដូសជំរុញ ឬដូសទី៣ ក្តី ខណៈរាជរដ្ឋាភិបាលបានប្រកាសពីយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៤ដល់ក្រុមគោលដៅ នៅរាជធានីភ្នំពេញផងដែរ គឺចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២តទៅ នៅតាមមន្ទីរពេទ្យជាតិ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា អ្វីដែលសំខាន់វីរុសអូមីក្រុង ត្រូវបានរកឃើញនៅក្នុងសហគមន៍ហើយ ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្នខ្ពស់ កុំភ្លេចខ្លួនឲ្យសោះ សូមអនុវត្តន៍វិធានការ ៣ការពារ ៣កុំ រួមទាំងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ឲ្យបានគ្រប់ៗ៕