ថាមែនៗ សិប្បកម្មផលិតសៀវភៅស្រ៊ុន ងួន ចេញបញ្ជាក់ចំៗក្រោយ កក្កដា សោភណ្ឌ កាត់តរូបខ្លួនដាក់លើគ្របសៀវភៅ

525

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលថ្មីៗនេះ នៅលើបណ្ដាញសង្គមមានការចែករំលែក បញ្ចេញមតិលើកឡើងយ៉ាងច្រើនទៅលើរូបភាពមួយដែលមានរូប កក្កដា សោភណ្ឌ ជាមួយនឹងឡូហ្គោ សៀវភៅសរសេរល្បីឈ្មោះស្រ៊ុន ងួន យ៉ាងណានៅថ្ងៃទី ០៧ ខែមករា ឆ្នាំ២០២២នេះ តាមរយៈផេ ក ផ្លូវការរបស់សិប្បកម្មផលិតសៀវភៅសរសេរ ស្រ៊ុន ងួន បានចេញសេចក្ដីប្រកាសព័ត៌មានមួយដែលរៀបរាប់ថា៖
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«សិប្បកម្មផលិតសៀវភៅសរសេរ ស្រ៊ុនងួន សូមជូនដំណឹងទៅកាន់សាធារណជនថា នៅក្នុងពេលបច្ចុប្បន្ននេះ សិប្បកម្មផលិតសៀវភៅសរសេរ ស្រ៊ុន ងួន មិនមានការផ្សព្វផ្សាយ ផលិតផល (សៀវភៅសរសេរដែលមាននិម្មិតសញ្ញា ស្រ៊ុនងួន នៅលើក្រប ) ជាមួយអ្នកតំណាង ម៉ាកសញ្ញាណាម្នាក់ទេ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាល់ព័ត៌មានផ្សព្វផ្សាយផលិតផលទាំងអស់របស់ /សិប្បកម្មផលិតសៀវភៅសរសេរ ស្រ៊ុន ងួន ត្រូវបានចែកចាយជាផ្លូវការនៅលើទំព័រ ផ្លូវការរបស់ សិប្បកម្មផលិតសៀវភៅសរសេរ ស៊្រុន ងួន តែមួយគត់» ក្រោយពីសេចក្ដីប្រកាសព័ត៌មាន សិប្បកម្មផលិតសៀវភៅសរសេរ ស្រ៊ុនងួន ក៏បានចេញលិខិតបដិសេធមួយទៀតដែលបានឲ្យដឹងថា៖
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«សិប្បកម្មផលិតសៀវភៅ ស្រ៊ុន ងួន យើងខ្ញុំមានកិត្តិយស សូមជម្រាបជូនដល់សាធារណៈជន ជាពិសេសសិស្សានុសិស្សមេត្តាជ្រាបថា ថ្មីៗនេះដោយសង្កេតឃើញថានៅលើបណ្តាញសង្គម ហ្វេបុកមានការចែករំលែកបន្តនូវរូបភាពកាត់ត បែបគម្របសៀវភៅ ដែលមាននិម្មិតសញ្ញា សៀវភៅ ស៊ុ្រន ងួន ដែលធ្វើឲ្យសាធារណៈជនមានការភាន់ច្រឡំជាខ្លាំង។ សិប្បកម្មផលិតសៀវភៅ ស្រ៊ុន ងួន យើងខ្ញុំ សូមបដិសេធរាល់រូបភាពទាំងឡាយណាដែលចែកចាយបន្តក្នុងបណ្តាញសង្គមដែលធ្វើអោយប៉ះ ពា ល់ដល់ សីលធម៌ និង វប្បធម៌ ដែលមិនមែនផ្សាយចេញពីផេកផ្លូវការរបស់សិប្បកម្មផលិតសៀវភៅ ស៊ុន ងួន។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ មានគណនីហ្វេបុកមួយ ឈ្មោះថា “Kakada Sophorn ” បានប្រើរូបភាពគម្របសៀវភៅ ដែលប្រើឈ្មោះ និងនិម្មិតសញ្ញា របស់សិប្បកម្មផលិតសៀវភៅ ស្រ៊ុន ងួន យើងខ្ញុំ ដែលបានប ង្ហោះរូបភាពមិនសមរម្យ ចំនួន៨សន្លឹក និងបានសរសេរលើហ្វេសបុកមានខ្លឹមសារថា “ មានសៀវភៅត្រៀម ចូលរៀនវិញឬនៅ boy bou ចាំជេចែក? ”។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សិប្បកម្មផលិតសៀវភៅ យើងខ្ញំ សូមបញ្ជាក់ថា រាល់រូបភាពនានា បានជ្រើសរើសយកមកដាក់លើគម្របសៀវភៅ គឺតែងតែមានរូបភាពសមស្រប ផ្សាភ្ជាប់នូវចំណេះដឹងទូទៅ និង បង្កប់នូវអត្តសញ្ញាណជាតិខ្មែរ។ យើងខ្ញុំសូមជូនដំណឹងដល់សាធារណៈជនថា រាល់សកម្មភាពដែលប្រើប្រាស់និម្មិតសញ្ញារបស់ សិប្បកម្ម ស៊ុ្រន ងួន មិនសមរម្យនិងគ្មានការអនុញ្ញាត ត្រូវទទួលខុសត្រូវចំពោះមុ ខច្បាប់។»