ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង ដែលល្បីរឿងកា​​ប់​​ទ​​ន្ទ្​រា​ន​ព្រៃ​​លិ​ច​ទឹក​ ស្មគ្រ័ចិត្តប្រគល់ដីជាង ៦០០ហិកតាឱ្យរដ្ឋវិញ

1416

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(កំពង់ឆ្នាំង)៖ លោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានស្ម័គ្រចិត្តប្រគល់ដីព្រៃលិចចំនួន ៦៧៥ហិកតា ស្ថិតនៅក្នុងឃុំច្រណូក ស្រុកកំពង់លែង មកអោយរដ្ឋវិញ ។ នេះបើយោងតាមការបញ្ជាក់ពី ឯកឧត្តម ស៊ុន ស៊ុនវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អភិបាលរងខេត្តកំពង់ឆ្នាំងបានបន្តថា ដីជាង ៦០០ហិកតានេះ គឺលោក ស៊ុ សុជាតិ បានប្រគល់ឱ្យរដ្ឋវិញ កាលពីថ្ងៃ ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយដីទាំងអស់នេះ​គឺបានមក​ដោយទិញពីប្រជាពលរដ្ឋ និងខ្លះទៀតបានដោយការឈូសឆាយបន្ថែម។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកថា នាពេលកន្លងមក ស្នងការរង​នគ​បាល​ខេត្តកំពង់ឆ្នាំង​ លោក​ស៊ុំ សុជាតិ​ រួមនឹងបក្សពួក ធ្លាប់ត្រូវបាន​មន្ត្រីជលផល​និងប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងដាក់ពាក្យប្តឹងជាបន្ត​ពាក់​ព័​ន្ធនឹងសកម្មភាព​​កា​ប់​​​​​រុ​ក​​រា​​ន​ ទ​ន្ទ្រា​ន ឈូសឆា​យរំ​​លោ​ភ​​យក​ដីព្រៃ​លិច​ទឹក​របស់​រដ្ឋ​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ច្រណូ​ក ស្រុក​កំពង់លែង ជាប់​នឹង​ព្រំប្រទល់​ខេត្តកំពង់ធំ មក​ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញបទ​ប​ញ្ជា​យ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទ​ប់ស្កា​ត់ និងបង្រ្កា​បជាបន្ទា​ន់ ចំពោះការ​លួ​ច​កា​ប់​ព្រៃលិចទឹក និងវា​ទទី​​យកដីនៅតាមបឹងទន្លេសាប។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានបង្កើតគណកម្មាធិការអន្តរក្រសួង និងបានដឹកនាំក្រុមការងារចម្រុះចុះបង្រ្កាបនិងស្រាវជ្រាវ ដោយដាក់ចេញនូវវិធានការដើម្បីកំណត់ឲ្យបានច្បាស់លាស់ អ្នកនៅពីក្រោយនៃការ​ទ​ន្ទ្រាន​​ដីព្រៃលិចទឹករបស់រដ្ឋ ដើម្បីចាត់វិធានការទៅតាមនិតិវិធីច្បា​ប់ដោយមិនមានការលើកលែង៕