កុំគិតខ្លីបែបនេះ! យុវតីម្នាក់ តូចចិត្តប៉ុនប៉ងគិតខ្លីមកលោ-តទឹក ដោយសារម្តាយធ្វើរឿងនេះដាក់ខ្លួន…

926

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីវេលាម៉ោង ១៧និង៤០នាទី ថ្ងៃទី ២៤ ខែវិច្ឆិកា ​ឆ្នាំ២០២១ មានហេតុការណ៍បង្កភ្ញាក់ផ្អើលមួយ ដោយមានក្មេង​ស្រីវ័យ ១៨ឆ្នាំម្នាក់ ព្រោះតែអន់ចិត្តនឹងម្តាយស្តីបន្ទោសរឿង​មិន​ខិតខំ​រៀនសូត្រដោយរវល់តែកាន់ទូរ​ស័ព្ទឆាតចុះឡើងជាមួយមិត្តភ័​ក្រ ក៏ខូចចិត្តជិះម៉ូតូ​កង់​បីឡើងមកលើ​ស្ពាន​ជ្រោយចង្វារដើម្បីប៉ុនប៉ងលោ-តទឹក​ស-ម្លា-ប់ខ្លួន​ តែសំណាងល្អត្រូវបានសមត្ថកិច្ចរួម​ទាំងប្រជាពលរដ្ឋឃើញទាន់ក៏ចុះចាប់ឃាត់ទាន់ពេល។ ហេតុការណ៍នេះស្ថិតនៅ​លើស្ពានជ្រោយចង្វាចាស់ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្មេងស្រីគិតខ្លីមានឈ្មោះ ច​ន ស្រីណន ហៅម៉ៅ អាយុ ១៨ឆ្នាំ មានស្រុកកំណើតនៅខេត្តស្វាយរៀង សព្វថ្ងៃស្នាក់នៅផ្ទះជួល ជាមួយឪពុកម្តាយនៅខណ្ឌសែនសុខ នាងរៀនថ្នាក់ទី១១ នៃវិទ្យាល័យ​ប៊ុនរ៉ានី​ហ៊ុនសែនភ្នំពេញថ្មី។ប្រភពព័ត៌មានដែលឃើញហេតុការណ៍ បានឲ្យដឹងថា នៅវេលាកើតហេតុ​ គេឃើញក្មេងស្រីនោះបានចុះពីលើ​ម៉ូតូ​កង់​បីមួយគ្រឿង ដល់ចំណុចកណ្ដាលស្ពាននាងក៏បានដើរទៅអង្គុយយំព្រមទាំងក្នុងដៃ​មានកាន់ទូរស័ព្ទដៃ​ បំណងនឹងលោ-តទឹកស-ម្លា-ប់ខ្លួន ភ្លាមៗប្រជាពលរដ្ឋធ្វើដំណើរក្បែរនោះ បាននាំគ្នាចុះឃាត់ព្រមទាំងហៅ​សមត្ថកិច្ចប្រចាំការគល់ស្ពានរួមជាមួយ​សមត្ថកិច្ចមូលដ្ឋា​នប៉ុស្តិ៍​ស្រះចកឱ្យចុះ​មកដល់កន្លែងកើតហេតុ ចាប់ឃាត់ក្មេងស្រីរងគ្រោះរូបនោះ​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយនាងបានយំននាលដីមិនព្រមឲ្យកម្លាំងសមត្ថកិច្ចឃាត់រូប​នាងនោះទេ ព្រមទាំងព្យាយាមមិនឲ្យសមត្ថកិច្ចយកទូរ​ស័ព្ទពីដៃ​របស់នាងទៀតផង ​ដោយឃើញដូច្នេះសមត្ថកិច្ចក៏នាំគ្នាសម្រេចចាប់​នាងលើកដាក់ម៉ូតូដឹកចេញពីលើស្ពានដើម្បីបញ្ចៀសការកកស្ទះរួមទាំងការចោមរោមមើលរបស់អ្នកដំណើរផងនោះ​ ក៏នាំនាងមកកាន់ប៉ុស្តិ៍ស្រះចកដើម្បីធ្វើការលួងលោមសួរនាំពី​រឿងហេតុនៃការប៉ុនប៉ងលោ-តទឹកនោះផងដែរ។ខណៈដែល​នាំ​នាង​មកដល់​ប៉ុស្តិ៍​ស្រះចក​ហើយ​នោះ​ នាង​ក៏​នៅតែ​ព្យាយាម​ប៉ុនប៉ង​នឹង​រត់​ចេញពី​ប៉ុស្តិ៍​ទៀតផង​ប៉ុន្តែ​ដោយ​កម្លាំង​បាន​នាំ​គ្នា​ឃាត់​លួងលោម​នាង​រហូត​នាង​សុខចិត្ត​ប្រាប់​ពី​លេខ​ទូរ​ស័ព្ទ​របស់​ឪពុកម្ដាយ​របស់​នាង​ថា​នាង​រស់នៅ​ខណ្ឌ​សែន​សុខ​។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះ​ប្រហែល​ជាមួយ​ម៉ោង​ក្រោយមក​សមត្ថកិច្ច​ក៏បាន​ទំនាក់ទំនង​ទៅ​ឪពុកម្ដាយ​របស់​នាង​បាន​ចុះ​មកដល់​ប៉ុស្តិ៍​ស្រះចក​ទាំង​ឪពុក​និង​ម្ដាយ​នាំគ្នា​ឃើញ​កូន​បែបនេះ​ក៏​នាំគ្នា​ស្រក់​ទឹកភ្នែក​ហួសចិត្ត​មិនគួរណា​ឃើញ​កូនស្រី​គិត​ខ្លី​បែបនេះ​សោះ គ្រាន់តែ​ម្ដាយ​ស្ដីបន្ទោស​តិចតួច​ពី​រឿង​កាន់​ទូរ​ស័ព្ទ​ដៃ​ឆាត​ចុះឡើង​មិន​ខិតខំ​រៀនសូត្រ​ ហើយ​ម្ដាយ​និយាយ​ដូច្នេះ​ហើយក៏​ត្រឡប់​ទៅធ្វើ​ការ​រោងចក្រ​វិញ​ ស្រាប់តែ​គេ​ប្រាប់​ថា​កូន​របស់​គាត់​មក​លោ-ត​ទឹក​ស-ម្លា-ប់​ខ្លួនបែប​នេះ នោះ​សំណាង​ហើយ​ដែល​គេ​នាំគ្នា​ជួយ​ឃាត់​កូន​ទាន់​ពេល​កុំ​អី​ហួសពេល​បាត់ទៅហើយ​។​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​កម្លាំង​សមត្ថកិច្ច​រួមទាំង​ឪពុកម្ដាយ​បាន​លួងលោម​កូនស្រី​រូប​នោះ​ ដើម្បី​ឲ្យ​ឈប់​មានបំណង​ចង់​គិត​ខ្លី​បែបនេះ​តទៅទៀត ​រួចហើយ​ឪពុកម្ដាយ​សង្ឃឹមថា​ កូន​របស់​គាត់​និង​ឈប់​មានបំណង​គិត​ខ្លី​ហើយ​ខិតខំ​រៀន​សូត្រ ​និង​លះបង់​នៃ​ការ​ឆាត​ចុះ​ឆាត​ឡើង​ជាមួយ​មិត្ត​ភ័​ក្រ​ដែល​អត់​ប្រយោជន៍​ខិតខំ​រៀនសូត្រ​ជា​អនាគត​វែងឆ្ងាយ​តទៅ​មុខ​ទៀតហើយ​នាង​ក៏បាន​វិលត្រឡប់​ទៅផ្ទះ​វិញ​ជាមួយ​ឪពុកម្ដាយ​ផងដែរ​៕