ប្តីឈ្លោះជាមួយប្រពន្ធមិនឈ្នះ ខឹងចិត្តដុតផ្ទះខ្លួនឯងចោល !

1086

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ÷ បុរសម្នាក់ឈ្លោះប្រកែ.កជាមួយប្រពន្ធ បានទៅដុតផ្ទះខ្លួនឯងឆេះមួយខ្នង រួចបន្តរាលដាលទៅលើផ្ទះពលរដ្ឋជិតខាង អស់មួយខ្នងទៀត ស្ទើរទាំងស្រុង បំផ្លាញអស់ទ្រព្យសម្បត្តិ និងសម្ភារះមួយចំនួន ដែលហេតុការណ៍គ្រោះអគ្គិភ័.យមួយនេះដែរ បានកើតឡើង នៅវេលាម៉ោង ១១និង១៥នាទីយប់ ថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០២១ ដែលស្ថិតនៅចំណុចផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់ទីតាំងឈ្មោះ សូទ្វ ពិសិទ្ធ ភេទប្រុស អាយុ ២៧ឆ្នាំ (អ្នកបង្ក) មុខរបរយោធា និងម្ចាស់បន្ទប់ឈ្មោះ សួស គឹមសាន ភេទស្រី អាយុ ៦៦ឆ្នាំ មុខរបរ គ្រូបង្រៀនចូលនិវត្តន៍ ចំពោះមូលហេតុ នៃការឆាបឆេះ បណ្តាលមកពីប្តីប្រពន្ធឈ្លោះប្រកែកគ្នាដុតចង្ក្រានហើយរាលដាលបង្កជាអគ្គិភ័.យ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពព័ត៌មានបុរសម្នាក់ជាម្ចាស់ផ្ទះរងគ្រោះ បានប្រាប់ឲ្យដឹងថា ដោយរូបគាត់តែងតែឮសូរប្តីប្រពន្ធ២នាក់នោះ តែងតែឈ្លោះប្រកែ.កគ្នាសឹងតែរាល់ថ្ងៃ មកហើយ លុះមកដល់ម៉ោងថ្ងៃកើតហេតុ ស្រាប់តែប្តីប្រពន្ធ២នាក់នោះបានឈ្លោះទា.ស់ទាញគ្នាម្តងទៀត និងប្រកែ.កគ្នាខ្លាំងៗ ស្រាប់តែមួយសន្ទុះក្រោយមក ក៏មានអណ្តាតភ្លើ.ងចេញពីផ្ទះកើតហេតុ យ៉ាងសន្ធោសន្ធៅរួចផ្ទុះកំប៉ុងហ្គាសជាបន្តបន្ទាប់ ធ្វើឲ្យអណ្តា.តភ្លើ.ងបានរាលដា.លទៅលើផ្ទះពលរដ្ឋមួយខ្នងទៀត ហើយភ្លាមៗនោះដែរ ប្រជាពលរដ្ឋជិតខាងបានទាញបំពង់ពន្លត់អគ្គិភ័យ និងទុយោទឹកបា.ញ់ទប់ស្កាត់ បន្ទាប់មករាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាន សុំរថយន្តពន្លត់អគ្គិភ័យមកជាបន្ទាន់។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីលោកវីរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ទទួលដំណឹងថា មានករណីកំពុងតែឆាប់ឆេះផ្ទះពលរដ្ឋ នៅក្នុងខណ្ឌដង្កោយ៉ាងសន្ធោ.សន្ធៅ ក៏បានបញ្ចេញរថយន្តទឹកមកជាច្រើនគ្រឿង ដើម្បីជួយបា.ញ់ទប់ស្កាត់ភ្លាមៗ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយបា.ញ់ពន្លត់ប្រើប្រាស់ រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ៦គ្រឿង ប្រើប្រាស់ទឹកអស់ ៦ឡាន ទើបរលត់ទាំងស្រុងមិនមាននាក់ស្លា.ប់ និងរបួស រងការខូចខាតផ្ទះ២ខ្នង និងទ្រព្យសម្បត្តិមួយចំនួន ព្រមទាំងសម្ភារះប្រើប្រាស់អស់ស្ទើរទាំងស្រុង។ ពន្លត់ចប់ទៅវិញនៅវេលាម៉ោង ១១និង៥៥នាទីយប់នាថ្ងៃដដែល៕