ទីបំផុត ជោគវាសនាក្រុមស្ទាវ គប់កាំ.បិតហោះជាប់រថយន្តគេតាមផ្លូវ ត្រូវបានជា​ប់​ខ្នោះហើយ

1230

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលថ្មីៗនេះ មានការចែករំលែកមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងករណីក្រុមក្មេងស្ទា​វបានធ្វើសកម្មភាពគប់កញ្ចក់ឡានតាមផ្លូវ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដ៏ទៃ សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកបើកបរ និងអ្នកដំណើរនៅក្នុងរថយន្ត។ យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Tithya Thoeurng បានរៀបរាប់ឲ្យដឹងថា៖
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ជួបខ្លួនឯងហើយករណីក្រុមក្មេងស្ទាវគប់កញ្ចក់តាមផ្លូវ កាំ.បិតហោះជាប់កញ្ចក់តែម្ដង! សំណាងហើយមិនធ្លុះ បើធ្លុះចូលក្នុងវិញមិនដឹងជាយ៉ាងណាទេ បងប្អូនដែលជិះកាត់ផ្លូវកាត់ បាត់ដំបងទៅសៀមរាប.សូមប្រយ័.ត្នផង គ្រោះថ្នាក់ខ្លាំងណាស់ នេះខ្ញុំស្មារតីរឹងមាំផងនៅចង់រេចង្កូតឡាន ប្រសិនបើនារីៗវិញអាចយ៉ាប់ខ្លាំង សង្ឃឹមថានគរបាលស្រុកព្រះនេត្រព្រះ អាចតាមចាប់ជនដៃដល់បានផងចុះ ម្យ៉ាងនេះមិនមែនករណីទី១ទេនៅតាមផ្លូវហ្នឹង បញ្ជាក់: ពេលថ្ងៃម៉ោង៤រសៀល #ស្រុកព្រះនេត្រព្រះ”។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ២១/១១/២០២១ អធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះបានទទួលពត៍មានថា មានករណីគប់កញ្ចក់រថយន្តរបស់បងប្អូនដែលធ្វើដំណើរឆ្លងកាត់ លើកំណាត់ផ្លូវលេខ៥៦A នៅចំណុចភូមិស្រេះលិច ឃុំព្រះនេត្រព្រះ លុះដល់ថ្ងៃទី២២/១១/២០២១ លោកវរសេនីយ៍ឯក មាស ឫទ្ធី បានចាត់តាំងកម្លាំងនគរបាលចុះស្រាវជ្រាវ និងបានកោះហៅក្រុមក្មេងមួយក្រុមមកធ្វើការសាកសួរ បានបញ្ជាក់ថា
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះមិនមែនជាករណីប៉ុនប៉ងគប់កញ្ចក់រថយន្តទេ គឺជាករណីក្មេង ទាស់ទែងនិងជិះម៉ូតូដេញគប់គ្នា គាប់ជួនពេលដែលក្មេងទាំងពីរក្រុមនេះ គប់ដាក់គ្នាទៅវិញទៅមកស្រាប់តែមានរថយន្តបងប្អូនធ្វើដំណើរឆ្លង កាត់ក៏បណ្តាលអោយត្រូវបែកកញ្ចក់រថយន្តតែម្តង សូមបងប្អូនជូនជ្រាប ៕