សូមប្រយ័ត្នសុខភាព! កម្ពុជានឹងចុះត្រជាក់ដល់ ១៥អង្សារ ជាពិសេសខេត្តនៅតំបន់ទាំងពីរនេះ

1314

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឺក និងឧតុនិយម នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះបានឲ្យដឹងថា អាកាសធាតុនៅកម្ពុជានឹងចាប់ផ្ដើមចុះត្រជាក់លើទី១ ចាប់ពីសប្ដាហ៍ទី១ ខែ ដល់សប្ដាហ៍ទី ៣ នៃខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។ ក្នុងអំឡុងនោះ មានថ្ងៃខ្លះអាកាសធាតុ អាចនឹងចុះត្រជាក់ពីកម្រិតពីមធ្យមទៅបង្គួរ មានដូចជា៖ បណ្ដាខេត្ដនៅភាគខាងលើ ក្នុងភូមិសាស្ដ្រតំបន់ជួយភ្នំដងរែក និងខ្ពស់រាបឦសាន សីតុណ្ហភាពអាចនឹងធ្លាក់ចុះក្នុងរង្វង់ពី ១៧-១៩ អង្សារ។ ខណៈបណ្ដារាជធានី ខេត្ដ ដទៃទៀត សីតុណ្ហភាពសីតុណ្ហភាពអាចនឹងមានក្នុងរង្វង់ ១៩-២១ អង្សារ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកសម្រាប់ការចុះត្រជាក់លើកទី២ នឹងចាប់ផ្ដើមពីសប្ដាហ៍ទី៤ ខែធ្នូ ឆ្នាំ២០២១ ដល់ខែកុម្ភៈ ឆ្នាំ២០២២។ ក្នុងអំឡុងពេលនោះ មានថ្ងៃខ្លះសីតុណ្ហភាពនឹងចុះត្រជាក់ក្នុងរង្វង់ពី ១៥-១៧ អង្សារ សម្រាប់បណ្ដាលខេត្ដនៅភាគខាងលើក្នុងភូមិសាស្ដ្រជាប់តំបន់ភ្នំ និងតំបន់ខ្ពង់រាបឦសាន។ ចំពោះបណ្ដារាជធានីខេត្ដដទៃទៀត សីតុណ្ហភាពនឹងមានចន្លោះពី ១៨-២០ អង្សារ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការបញ្ជាក់ពីក្រសួង ការចុះត្រជាក់នេះក៏ដោយសារនៅក្នុងចន្លោះខែធ្នូ ឆ្នាំ២០២១ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បាតុភូតឡានីណា La Nina (ត្រជាក់) មានប្រមាណ ៩០% និងថយបន្ដិចម្ដងៗមកនៅត្រឹម ៦០% នៅខែកុម្ភៈ ឆ្នាំ២០២២។ ដែលស្ថានភាពបែបនេះ នឹងធ្វើឲ្យបាតុចុះត្រជាក់នៅតំបន់ស៊ីបេរី រុញច្រានទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនចុះមកក្រោម និងគ្របដណ្ដប់លើប្រទេសកម្ពុជា ទើបធ្វើឲ្យសីតុណ្ហភាពបានការចុះត្រជាក់បែបនេះ៕