បង្អួតអ្នកភូមិ យកពស់វែកក្របីមកប្រឡែងលេងធ្វើដូចជាគ្រូចាប់ពស់ ចុងក្រោយប្រពន្ធកូនធ្វើបុណ្យឲ្យ !

876

កណ្តាល៖ បុរសម្នាក់ បានប្រឡែងលេងនឹងពស់វែកក្របី ធ្វើដូចជាគ្រូចាប់ពស់នៅក្នុងរឿងឥណ្ឌា តែអកុសល ត្រូវពស់វែកក្របីនោះចឹក បណ្តាលឲ្យបាត់បង់ជីវិតចោលប្រពន្ធកូនយ៉ាងអាណោ.ចអាធ័.ម។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៦ និង០២នាទីថ្ងៃទី១៨ ខែវិច្ចិកា ឆ្នាំ២០២១ នៅចំណុចកើតហេតុភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ លាន់ ចាន់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានចុះទៅមើលមងនៅក្នុងបឹងក្រោយភូមិស្ទឹង ពេលកំពុងមើលមងក៏ប្រទះឃើញពស់វែកក្របីមួយក្បាលទម្ងន់មួយគីឡូកន្លះកំពុងជាប់មងឃើញ ដូច្នេះជនរងគ្រោះបានដោះពស់វែកក្របីនោះដាក់ក្នុងទៃស្ពាយរួចយកមកផ្ទះ។ ពេលមកដល់ផ្ទះជនរងគ្រោះបានយកពស់វែកនោះចេញពីទៃ ហើយយកពស់វែកក្របីនោះពាក់លើស្មា ពេលនោះពស់វែកក្របីបានលូនចូលក្រោមក្រែ ភ្លាមនោះជនរងគ្រោះបានយកដៃចាប់ពស់វែកក្របី

ស្រាប់តែពស់បានខាំដៃខាងស្ដាំ និងខាំបបូរមាត់មួយកន្លែងទៀត។ ពេលនោះក្រុមគ្រួសារជនរងគ្រោះបានយកជនរងគ្រោះទៅផ្ទះគ្រូខ្មែរ ឈ្មោះ វ៉ាន់ ហួន ភេទស្រី អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូមើលអ្នកត្រូវពស់ខាំ មានទីលំនៅភូមិ ឃុំ កើតហេតុ បានដាក់ថ្នាំឲ្យជនរងគ្រោះ តែជនរងគ្រោះមិនព្រមលេប បន្ទាប់មកឈ្មោះ វ៉ាន់ ហួន ភេទស្រី បានឲ្យក្រុមគ្រួសារជនរងគ្រោះយកទៅផ្ទះវិញពេលមកដល់ផ្ទះ ជនរងគ្រោះក៏បានស្លា.ប់បាត់បង់ជីវិតតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យស.ពជនរងគ្រោះ ឃើញថា ពិតជាត្រូវពស់វែកចឹកស្លា.ប់មែន ។ បន្ទាប់មក បានធ្វើកំណត់ហេតុ ប្រគល់ស.ពជូនកុ្រមគ្រួសារចាត់ចែងរៀបចំ ធ្វើបុណ្យតាមប្រពៃណី៕