ប្រយ័ត្នគ្រោះថ្នាក់! សិង្ហបុរី ហាមមិនឱ្យប្រើប្រាស់ថ្នាំចិនប្រភេទនេះ ដើម្បីព្យបាលកូវីដទេ ក្នុងប្រទេសខ្លួនទេ ព្រោះតែ…

1126

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាល (HSA) ប្រទេសសិង្ហបុរី បាននិយាយកាលពីថ្ងៃពុធ (១៧ វិច្ឆិកា) ថា ឱសថចិន Lianhua Qingwen មិនត្រូវបានអនុញ្ញាតសម្រាប់ការព្យាបាលរោគសញ្ញានៃ កូវីដ១៩ ក្នុងប្រទេសខ្លួនទេ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃនេះ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមប្រឹក្សា HSA របស់សិង្ហបុរី បាននិយាយថា ខ្លួនដឹងពីការអះអាងដែលផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងក្នុងក្រុមជជែកតាម Telegram ដែលផលិតផល Lianhua Qingwen អាចត្រូវបានប្រើដើម្បីការពារ ឬព្យាបាល កូវីដ១៩។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វិទ្យាសាស្ត្រសុខាភិបាល (HSA) បាននិយាយថា “យើងណែនាំយ៉ាងមុតមាំដល់សាធារណជនកុំឱ្យធ្លាក់ចូលទៅក្នុងការអះអាងដែលមិនមានភស្តុតាង ឬផ្សព្វផ្សាយពាក្យចចាមអារ៉ាមដែលគ្មានមូលដ្ឋានថា ផលិតផលរុក្ខជាតិ (ឱសថចិន Lianhua Qingwen) អាចត្រូវបានគេប្រើប្រាស់ដើម្បីការពារ ឬព្យាបាលកូវីដ១៩”។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពបន្តថា មុនពេលផលិតផលណាមួយដែលអះអាងថា ពិតជាអាចព្យាបាល កូវីដ១៩ វានឹងត្រូវផ្គត់ផ្គង់ក្នុងប្រទេសសិង្ហបុរីនោះ ត្រូវតែដាក់ជូន HSA ជាមុនសិន សម្រាប់ការវាយតម្លៃ និងការចុះឈ្មោះជាភស្តុតាងផ្នែកវិទ្យាសាស្ត្រ។ ភ័ស្តុតាងវិទ្យាសាស្ត្រគួរតែមកពីការសិក្សាស្រាវជ្រាវដែលបានគ្រប់គ្រង ដែលបង្ហាញថា ផលិតផលមានសុវត្ថិភាព និងមានប្រសិទ្ធភាពប្រឆាំងនឹង កូវីដ១៩។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(HSA) សិង្ហបុរី បញ្ជាក់បន្ថែមថា សម្រាប់ប្រភេទថ្នាំនេះ​គឺ មិនមានវិទ្យាស្ថានសិក្សាស្រាវជ្រាវណាមួយបញ្ជាក់ថា វាមានតួនាទីដូចអ្វីដែលបានរៀបរាប់ខាងលើនោះទេ ដូច្នេះសម្រាប់លោកអ្នក គួរតែចៀសវាងការប្រើប្រាស់ថ្នាំនេះ ដើម្បីកុំឱ្យមានហានិភ័យណាមួយកើតឡើងចំពោះលោកអ្នក។