ទៀតហើយ! ចិនផ្ទុះកូវីដបំប្លែងថ្មីទ្រង់ទ្រាយធំ​​ ត្រឹមរយៈពេលចុងក្រោយនេះ ក្នុងខេត្ត …

554

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បញ្ជាក់ថា ប្រទេសចិន កំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំបំផុត ដែលជំរុញដោយវីរុសបំប្លែងខ្លួន Delta។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រយៈពេលជិតមួយខែមកនេះ ករណីឆ្លងក្នុងស្រុកសរុបចំនួន ១,៣០៨នាក់ ត្រូវបានរាយការណ៍ នៅក្នុងប្រទេសចិន។ ហើយនៅថ្ងៃដដែរ អាជ្ញាធរចិន ក៏បានបង្ហាញ ការឆ្លងក្នុងសហគមន៍ថ្មីចំនួន៣២ករណី ដែលធ្វើឲ្យករណីឆ្លងក្នុងសហគមន៍សរុប ចាប់តាំងពីថ្ងៃទី១៧ខែតុលាមក កើនដល់១,៣០៨ករណី ពោលគឺលើសការឆ្លងក្នុងសហគមន៍ដែលមានចំនួន១,២៨០ករណី នៅពេលផ្ទុះវីរុសបំប្លែងខ្លួន Delta កាលពីរដូវក្តៅ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តំបន់ជាច្រើនបានទប់ទល់នឹងការផ្ទុះវីរុសក្នុងរយៈពេលប៉ុន្មានសប្តាហ៍នៃការផ្ទុះឡើងនាពេលថ្មីនេះ ដោយសារការអនុវត្តយ៉ាងរហ័សដូចជាការតាមដានទំនាក់ទំនងយ៉ាងហ្មត់ចត់ ការធ្វើតេស្តមនុស្សជាច្រើនលើកនៅក្នុងតំបន់ហានិភ័យ ការបិទកន្លែងកម្សាន្តនិងទីកន្លែងវប្បធម៌ និងការរឹតបន្តឹងលើវិស័យទេសចរណ៍ និងការដឹកជញ្ជូនសាធារណៈ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះស្ថានការណ៍ បើធៀបនឹងប្រទេសដទៃផ្សេងទៀត គឺមិនសូវអាក្រក់ខ្លាំងក៏ដោយ អាជ្ញាធរចិនមិនបានបន្ធូរដៃបន្តិចឡើយ ក្នុងការគ្រប់គ្រងរលកឆ្លងរាលដាលចុងក្រោយនេះ។ តំបន់ជាច្រើនរបស់ចិន អាចគ្រប់គ្រងវាបាន ក្នុងពេលត្រឹមប៉ុន្មានសប្តាហ៍ ក្រោយចាត់វិធានការយ៉ាងតឹងរ៉ឹង។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ទីក្រុង Dalian ដែលនៅភាគឦសានប្រទេសចិន កំពុងបន្តប្រឈមនឹងការឆ្លងកាន់តែរហ័សឡើងៗ។ គិតចាប់តាំងពីរកឃើញ ករណីដំបូង នៅថ្ងៃទី០៤ ខែវិច្ឆិកា ទីក្រុងដែលមានមនុស្សរស់នៅ៧.៥លាននាក់នេះ បានរាយការណ៍ករណីឆ្លងប្រចាំថ្ងៃជាមធ្យម ២៤នាក់ ដែលច្រើនជាងទីក្រុងចិនផ្សេងៗទៀត។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ចិនបានរាយការណ៍ករណីឆ្លងសរុបនៃ កូវីដ១៩ ចំនួន៩៨,៣១៥នាក់ និងស្លា.ប់ ៤,៦៣៦នាក់៕