ផ្អើលទាំងយប់! ហ៊ា​ន​ណា​ស់ ភោជនីយដ្ឋានយីហោDM លួចបើកខារ៉ាអូខេ ទទួលភ្ញៀវ​​ផឹ​​ក​​ស៊ីយ៉ាងសប្បាយ ល្មើសនឹងវិធានការរដ្ឋបាល

2915

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅវេលា​ម៉ោង​០៩:៤៥នាទីយប់​ នាថ្ងៃ​ទី​២២​ ខែ​តុលា​ ឆ្នាំ​២០២១ កម្លាំង​សមត្ថកិច្ចចម្រុះ ចុះបង្រ្កាបទីតាំង​លួចបេីកខារ៉ាអូខេ​មួយកន្លែង ល្មេីសបំរាមរបស់រដ្ឋបាលរាជធានីភ្នំពេញ​ ហើយឃាត់ខ្លួនមនុស្សប្រុសស្រីបានជាច្រើននាក់ ការចុះបង្ក្រាបខាងលើធ្វើឡើង នៅតាបណ្តោយផ្លូវ១១៣ កែង២១៥ ក្នុងសង្កាត់​ផ្សារ​ដេប៉ូ​ទី៣​ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទីតាំងភោជនីយដ្ឋានយីហោDM លួចបើកខារ៉ាអូខេបង្កឲ្យមានមនុស្សប្រមូលផ្តុំច្រើន និងមានរថយន្តស៊េរីទំនើបៗជាច្រើនគ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការហ៊ុមព័ទ្ធ ខណៈដែលម្ចាស់រថយន្ត កំពុងតែអង្គុយផឹកសុីច្រៀងរាំសប្បាយនៅខាងក្នុងភោជនីយដ្ឋាននេះល្មើសនឹងវិធានការរដ្ឋបាលរាជធានីភ្នំពេញ ក្នុងនោះមនុស្សប្រុសស្រីចំនួន៦៧នាក់ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឃាត់ខ្លួន រួចទំនាក់ទំនងទៅក្រុមគ្រូពេទ្យចុះទៅយកសំណាកនៅក្នុងភោជនីយដ្ឋាននេះតែម្តង ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា ភោជនីយដ្ឋានដែលត្រូវអនុញ្ញាតក្នុងចំណុចខាងលើដាច់ខាតមិនត្រូវលក់គ្រឿ.ងស្រ.វឹ.ងឬអនុញ្ញាតឱ្យអតិថិជនសេ.ពគ្រឿ.ង.ស្រ.វឹ.ងគ្រប់ប្រភេទក្នុងបរិវេណអាជីវកម្មរបស់ខ្លួនឡើយ។ប៉ុន្តែភោជនីយដ្ឋានខាងលើ បានទទួលភ្ញៀវផឹកស៊ីយ៉ាងសប្បាយ ល្មើសនឹងវិធានការសុខាភិបាល និងសេចក្តី ណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញទៅវិញ អាចបង្កឱ្យមានហានិភ័យ និងការរីករាលដាលនូវជំងឺកូវីដ-១៩។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្នមនុស្សប្រុសស្រីទាំងនោះត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការតាមនីតិវិធីច្បាប់៕