កម្ពុជា បើកឱ្យផ្ដល់ទិដ្ឋាការទេសចរណ៍ឡើងវិញ ក្រោយផ្អាកដោយសារកូវីដ-១៩…

2122

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ រដ្ឋាភិបាល សម្រេចផ្ដល់ទិដ្ឋាការទេសចរណ៍ឡើងវិញ ដើម្បីសម្រួលដល់អ្នកដំណើរចូលមកកម្ពុជា ក្រោយផ្អា.កជាច្រើនខែ ដោយសារការរា.តត្បា.តនៃជំងឺកូវីដ-១៩។ នេះបើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន បានបញ្ជាក់ថា ការសម្រេចផ្ដល់ទិដ្ឋាការដោយយោងតាមការវិវឌ្ឍកាន់តែប្រសើរឡើង នៃស្ថានភាពទ.ប់ទ.ល់នឹងជំងឺកូវីដ-១៩ នៅកម្ពុជា ខណៈរដ្ឋាភិបាលបានសម្រេចបើកប្រទេសឡើងវិញជាបណ្ដើរៗ និងតាមដំណាក់កាលជាមួយភាពប្រយ័.ត្នប្រយែង និងការទទួលខុសត្រូវខ្ពស់ តាមគន្លងប្រក្រតីភាពថ្មី ដោយបានសម្រួលលក្ខខណ្ឌគោលការណ៍ នៃការផ្ដល់ទិដ្ឋាការនិងរបបនៃការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរមកកម្ពុជា។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«បើកឱ្យមានការផ្ដល់ឡើងវិញនូវទិដ្ឋាការទេសចរណ៍ ដែលត្រូវបានផ្អា.ក ក្រោយវិប.ត្តិជំងឺកូវីដ-១៩ ដើម្បីអាចទទួលភ្ញៀវបរទេស និងភ្ញៀវទេសចរណ៍ទូទៅ និងដាក់ឱ្យដំណើការឡើងវិញ នូវគោលការណ៍លើកលែងទិដ្ឋាការ (Visa Exemption) «។ នេះបើតាមរដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន ប្រាប់ទៅអគ្គរាជទូត និងកុងស៊ុលកម្ពុជា ប្រចាំបរទេស កាលពីថ្ងៃទី២០ តុលា ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមពីនេះ រដ្ឋាភិបាល ក៏ដាក់ឱ្យដំណើការឡើងវិញ នូវការស្នើសុំទិដ្ឋាការ តាមប្រព័ន្ធអេឡិចត្រូនិក (e-Visa) ដើម្បីសម្រួលដល់អ្នកដំណើរមកកម្ពុជា ប៉ុន្តែនៅបន្តផ្អា.កការផ្ដល់ទិដ្ឋាការនៅពេលមកដល់ (Visa On Arrival )។ បន្ថែមពីនេះ គណៈកម្មាការអន្តរក្រសួងដើម្បីប្រយុទ្.ធប្រឆាំ..នឹងជំងឺកូវីដ-១៩ បានកែសម្រួលលក្ខខណ្ឌធ្វើដំណើរ ការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័កនៅកម្ពុជា សម្រាប់អ្នកដំណើរ ស្របតាមគន្លងប្រក្រតីភាពថ្មី។ នេះបើតាមរដ្ឋមន្រ្តីក្រសួងការបរទេស ៕ប្រភព៖ថ្មីៗ