ទីបំផុត អ្នកនាង ខ្ញុង ចេញមុខ live ម្តងទៀតហើយទំាងអួលដើមក ថែមទំាងបង្ហាញទឹកប្រាក់ ដែលទទួលបានពីសប្បុរសជន គឺរហូតដល់ទៅ…(មានវីដេអូ)

1232

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២១ មហាជនពិតជាច្រើនពិតជាបានជ្រាបរួចមកហើយ ក្រោយឃើញ អ្នកនាង ខ្ញុង ចេញមុខ Live ទំាងទឹកភ្នែក ពីរឿងជំពាក់បំផុតគេ រហូតដល់ទៅជាង ៥៧ ម៉ឺនដុល្លារ ឯណោះ ដែលជាចំនួនមួយច្រើនស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ហើយក៏បានធ្វើឲ្យគ្រប់គ្នា ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង ខ្ញុង បានឆ្លើយប្រាប់ចំពោះបងៗសារព័ត៌មានជាច្រើនថា “ខ្ញុំខ្លាចគេផុសរូបបាត់បង់កិត្តិយស ព្រោះខ្ញុំរក្សាកិត្តិយសដើម្បីរកស៊ីសងគេ ខ្ញុំរត់ទៅខ្ចីម្នាក់ទៀតមកសង ខ្ញុំភ័យខ្ញុំខ្លាច បានជាខ្ញុំទៅខ្ចីតៗអ៊ីចឹបង ពីដំបូងឡើយ ខ្ចីគេត្រឹម២ ទៅ ៣ពាន់ដុល្លារហ្នឹង រហូតដល់ប៉ុណ្ណឹង។”។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាកំប្លែងរូបនេះ បានបន្តថា “មួយទៀតបំណុលពីតូចមកធំនេះ រយៈពេល៣ឆ្នាំគឺផ្តើមឡើងដោយមួយមុខគត់គឺ ចង់បានកិត្តិយស កាលដែលចង់បានកិត្តិយសហ្នឹង គឺខ្ញុំខ្ចីលុយគេយកមកដើម្បីរកស៊ី ដើម្បីពង្រីកមុខរបរពេលដែលមុខរបរហ្នឹងរីក ដុះដាល មានបានបន្តិចបន្តួច ខ្ញុំអត់ទាន់យកទៅសងគេទេ ខ្ញុំយកទៅទិញរបស់ ដូចជា ទិញឡាន ទិញគ្រឿងសម្រាប់ពាក់ ដើម្បី ព្រោះតែកិត្តិយស ព្រោះយើងធ្វើដើម្បីកិត្តិយស កាលណាយើងមានកិត្តយស មានរបស់ជិះអីអ៊ីចឹង យើងវាគ្រាន់បើ មាន credit ខ្ពស់តែខ្ញុំអត់បានគិតពីហានិភ័យ អ្វីទំាងអស់នោះសុទ្ធតែជារបស់បង់រំលោះ អ៊ីចឹងពេលដែលទប់លែងជាប់ គឺវា បង់ៗៗៗៗ បង់តែការ រហូតដល់ខ្ចីពីប្រាក់តូច ប្រាក់ធំ អីទំាងអស់ គឺនៅតែការ…”។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់តែមុននេះបន្តិច នាព្រឹក ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២១ អ្នកនាង ខ្ញុង ចេញមុខ live ម្តងទៀតហើយ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋដឹងកាន់តែច្បាស់ រួចភ្ជាប់សារខ្លីមួយបញ្ជាក់ថា “សូមបង្ហាញនូវអ្វីដែលជាការពិត និងភាពស្មោះត្រង់ សូមទេវតាធ្វើជាសាក្សី”។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងការ Live នេះដែរអ្នកនាង ស្រេង សុកាន់ដា ហៅនាងខ្ញុង បានបង្ហាញចំនួនទឹកប្រាក់ដែលមហាជនបានជួយនាងមានសរុប $56,533.37 (ប្រាំម៉ឺនប្រាំមួយពាន់ប្រាំរយសាមសិបបីដុល្លារ និងសាមសិបប្រាំពីរសេន) ៕