ប្រយ័ត្នគេអត់ឲ្យចូល! ទាំងអ្នកលក់ & អ្នកទិញ បើមិនបង្ហាញកាតចាក់វ៉ាក់សាំងទេ គឺមិនអនុញ្ញាតឱ្យចូលទេ

1734

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២១នេះ យោងតាមក្រសួងព័ត៌មាន បានចុះផ្សាយថា អាជ្ញាធររាជធានីភ្នំពេញបញ្ជាក់ថា សូមគណៈកម្មការផ្សារនៅក្នុងរាជធានីប្រាប់ឱ្យ បងប្អូនប្រជាពលរដ្ឋដែលចេញចូលផ្សារទាំងអស់ ត្រូវតែបង្ហាញកាតចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ ជូនទៅដល់ក្រុមសន្តិសុខ សណ្តាប់ ធ្នាប់ផ្សារ ទើបអនុញ្ញាតឱ្យចូលទៅក្នុងផ្សារ បាន។ តែសម្រាប់បងប្អូនអាជីវករផ្សារវិញ បើមិនមានកាតចាក់វ៉ាក់សាំងទេ គឺមិនអនុញ្ញាត ឱ្យបើកតូបលក់ដូរតែម្តង។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ចំរើន សុខលីម ប្រធានគណៈកម្មការផ្សារទួលទំពូង បានឱ្យដឹងនៅព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះថា អនុវត្តន៍តាមសេចក្ដី ណែនាំលេខ០២៧/២១សណន ចុះថ្ងៃទី០៥ខែតុលា របស់រដ្ឋបាលរាជធានីភ្នំពេញ គណៈកម្មការផ្សារទូទំពូង បានរៀបចំនៅ តាមច្រកចេញចូលផ្សារទាំងអស់ ដោយមិនអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋចេញចូលផ្សារ ដោយមិនបានបង្ហាញកាតចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នោះទេ មានន័យថា បើបងប្អូន ប្រជាពលរដ្ឋមិនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ទេ គឺមិនអនុញ្ញាតឱ្យចូលផ្សារឡើយ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបញ្ជាក់ថា សម្រាប់អាជីវករផ្សារវិញ គឺមិនអនុញ្ញាតឱ្យចូលលក់ដូរជាដាច់ខាត បើមិនមានកាតចាក់វ៉ាក់សាំងឬលិខិតបញ្ជាក់ថា បានចាក់វ៉ាក់សាំងរួច។ លោកបញ្ជាក់ទៀតថា សម្រាប់បងប្អូនអាជីវករផ្សារទួលទំពូងទាំងអស់ ក្រុមការងាររបស់លោកបានចុះធ្វើការត្រួត ពិនិត្យហើយ គឺមិនមានអាជីវករណាម្នាក់ គ្មានកាតចាក់វ៉ាក់សាំងនោះទេ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកសម្រាប់ផ្សារអូឡាំពិកវិញ បើតាមការបញ្ជាក់របស់លោក ឡយ ស៊ាងអាង ប្រធានគណៈកម្មការផ្សារអូឡាំពិក បានបញ្ជាក់នៅថ្ងៃនេះដែរថា អនុវត្តន៍តាមសេចក្ដីណែនាំ លេខ០២៧/២១សណន ចុះថ្ងៃទី០៥តុលា របស់រដ្ឋបាលរាជធានីភ្នំពេញនេះ យើងបាន អនុវត្តន៍ តាំងពីថ្ងៃថ្ងៃចន្ទ ទី១១ ខែតុលាមកម្ល៉េះ។ តែសម្រាប់ថ្ងៃដំបូង មានអាជីវករ និងបងប្អូន ប្រជាពលរដ្ឋ ដែលចេញ ចូលផ្សារមួយចំនួនបានបង្ហាញកាតចាក់វ៉ាក់សាំង តែមួយចំនួនទៀត ក៏មិនបានយកកាតចាក់វ៉ាក់សាំងមកជាប់តាមខ្លួនដែរ។ ប៉ុន្តែ ក្រោយពីមានការផ្សព្វផ្សាយ ពីគណៈកម្មការផ្សារជាញឹកញាប់ បងប្អូនប្រជាពលរដ្ឋក៏ដូចជាអាជីវករ បានអនុវត្តន៍ និងសហការបានយ៉ាងល្អជាមួយគណៈកម្មការផ្សារ។ ពេលចេញចូលផ្សារ និងមកប្រកប អាជីវកម្មនៅក្នុងផ្សារ ពួកគាត់មានកាតចាក់វ៉ាក់សាំងជាប់ខ្លួនជានិច្ច។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកក៏បានបញ្ជាក់ផងដែរថា ក្រៅពីឱ្យបងប្អូនជីវករ និងបងប្អូនប្រជាពលរដ្ឋ ដែល ចេញចូលផ្សារ បង្ហាញកាតចាក់វ៉ាក់សាំងហើយ ការអនុវត្តនូវវិធានរបស់ក្រសួង សុខាភិបាល ក៏បានអនុវត្តន៍ជាប្រចាំផងដែរ ដើម្បីទប់ស្កាត់ឱ្យបាននូវការរីករាល ដាលនៃជំងឺកូវីដ-១៩នេះ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា បើយោងទៅលើសេចក្ដីណែនាំលេខ០២៧/២១សណន ចុះថ្ងៃទី០៥ តុលា របស់រដ្ឋបាលរាជធានីភ្នំពេញ គឺរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំ បន្ថែម ដល់បងប្អូនប្រជាពលរដ្ឋ គណៈគ្រប់គ្រង គ្រឹះស្ថានសិក្សា គណៈកម្មការផ្សារ ម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់ទីតាំង អាជីវករ វិស័យឯកជន និងសាធារណជន ទាំងអស់ ត្រូវមានកាតព្វកិច្ចបង្ហាញប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬប័ណ្ណចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ ឬ លិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈសម្រាប់ការរស់ នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី និងឈានទៅរកការបើកដំណើរការឡើង វិញលើគ្រប់វិស័យ នាពេលឆាប់ៗខាងមុខនេះ៕