ខ្លាច​ជា​អ្នកទោស ព្រោះ​ចាប់រំ.លោ.ភ​កូនស្រីគេជាអនីតិជនបាន​សម្រេច​ម្តង

1220

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កំពង់ចាម​៖ នៅ​វេលា​ម៉ោង ១៨:០០ នាទី ថ្ងៃ​ទី០៩ ខែតុលា ឆ្នាំ២០២១ កំលាំង​ជំនាញការ​រិ​យា​ល័យ​ប្រឆាំ.ង​ការ​ជួ.ញ.ដូ.រ​មនុស្ស បាន​ទទួល​ពាក្យបណ្តឹង​០១ ​ឪពុក​របស់​ជន​រង​គ្រោះ បានប្តឹ.ង​ឈ្មោះ សួង អរុណ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ដង្កោ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​ប្រព្រឹត្ត​សកម្មភាព​រំ..លោ.ភ​ទៅ​លើ​ជន​រង​គ្រោះ​បាន​សម្រេច​ចំនួន ០១ ដង កាលពី​វេលា​ម៉ោង ១២:០០ នាទី ថ្ងៃ​ទី០៨ ខែតុលា ឆ្នាំ២០២១ នៅ​ចំណុច​ស​ណ្ធា​គារ​យីហោ ហេង​ហេង បន្ទប់​លេខ ៣១១ ស្តិ​ត​នៅ​ភូមិ ទី​៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយ​ពី​បាន​ទទួល​បណ្ដឹង​ពី​ករណី​នេះ​ភ្លាម លោក​ឧត្តមសេនីយ៍ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម បាន​ចេញ​បទបញ្ជា ចាត់ការ​ជា​បន្ទាន់​តាម​នីតិវិធី​។ ដោយ​បានការ​សម្របសម្រួល​ពី ឯកឧត្តម​អ វង្ស ប៊ុ​ន​វិសុទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ចាម នៅ​វេលា​ម៉ោង ១៩:០០ នាទី ថ្ងៃ​ទី​ខែ​ឆ្នាំ​ដដែល កំលាំង​ជំនាញ​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម សហការ​ជាមួយ​កំលាំង អហ ក្រុង​កំពង់ចាម សរុប​ចំនួន ០៦ នាក់ រថយន្ត ០១ គ្រឿង​ម៉ូតូ ០១ គ្រឿង ដឹកនាំ​ដោយ​លោក វ​រះ​សេនីយ៍​ទោ សែ​ម ឃាង ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បាន​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ ឈ្មោះ សួង អរុណ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ចំការ​ដូង សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នៅ​ចំណុច​ស​ណ្ធា​គារ​យីហោ ហេង​ហេង បន្ទប់​លេខ ៣១១ ស្តិ​ត​នៅ​ភូមិ ទី​៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម រួច​កំលាំង​ជំនាញ​បាន​បញ្ជូន​ជនសង្ស័យ​ខាងលើ​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម​ដើម្បី​ចាត់​តាម​និ​តិ​វិធី ។ កំលាំង​ជំនាញ​បាន​ធ្វើតេស្ត​រក​មេរោគ​កូ​វិត​១៩ លើ​ជនសង្ស័យ​លទ្ធផល អវិជ្ជមាន និង​ធ្វើតេស្ត​រកសា​ធា..តុ.​ញៀ..ន.​លទ្ធផល វិជ្ជមាន ។ បច្ចុប្បន្ន​កំលាំង​ជំនាញ​កំពុង​ចាត់ការ​តាម​និ​តិ​វិធី​៕