ព្រះអើយខ្លោចផ្សារណាស់! បងប្អូនបង្កើតស្លាប់ម្តង០៤នាក់ក្នុងថ្ងៃតែមួយ ដោយសារ​ល-ង់ទឹក​នៅខេត្តព្រះសីហនុ

1193

តាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ដែលជាថ្ងៃភ្ជុំបិណ្ឌចុងក្រោយ មនុស្ស៥នាក់ បានល ង់ ទឹក នៅឆ្នេរសមុទ្រជំទាវម៉ៅ ក្នុងខេត្តព្រះសីហនុ ក្នុងនោះអាជ្ញាធរជួយ សង្គ្រោះបានម្នាក់ប៉ុណ្ណោះ ចំណែកឯ ៤នាក់ទៀតបាន ស្លា ប់ ដែល អ្នកទាំងបួននោះជាបងប្អូនបង្កើតនឹងគ្នា ។

ក្នុងចំណោមអ្នកស្លា ប់ ទាំង៤នាក់នោះ មានប្រុស២នាក់ និងស្រី២នាក់ ហើយជាបងប្អូនបង្កើតនឹងគ្នា រស់នៅក្នុងភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងនោះ មានបងស្រី១នាក់ ឈ្មោះ ឡេង ឌៀប អាយុ២៥ឆ្នាំ ហើយបងប្រុសម្នាក់ទៀត ឈ្មោះ ឡេង ជ្រូក អាយុ២០ឆ្នាំ និងស្រីម្នាក់ទៀត ឈ្មោះ ឡេង សុជាតា អាយុ១៦ឆ្នាំ ដោយពួកគេទាំង៣នាក់ជាកម្មកររោងចក្រ។ ចំណែកឯ ប្អូនប្រុសម្នាក់ទៀត ដែលបានស្លាប់នោះ ឈ្មោះ​ ឡេង ដាវ ជាសិស្ស អាយុ១២ឆ្នាំ។ ដោយឡែក ក្មេងប្រុស១នាក់ ដែលអាជ្ញាធរជួយសង្គ្រោះបាននោះ ឈ្មោះ ឡេង សុខជា អាយុ១០ឆ្នាំ ជាប្អូនប្រុសពៅ របស់អ្នកស្លាប់ទាំង៤។

លោក ឡេង យ៉ឹង ដែលជាឪពុករបស់ជនរងគ្រោះ បានបញ្ជាក់ថា កូនៗរបស់ខ្លួនបានចុះលេងទឹកសមុទ្រនៅកន្លែងកើតហេតុ ហើយជនរងគ្រោះ ឈ្មោះ ឡេង ដាវ បានលង់ទឹក បន្ទាប់មកបងៗបានទៅជួយ ទើបបណ្ដាលឱ្យរ លកសមុទ្របោកទា ញទៅតាម ទឹ កបាត់អស់។ លោក បន្ថែមថា កូនរបស់លោក ឈ្មោះ ឡេង សុខជា ដែលនៅមានជីវិតនោះ បានពាក់ពោងរូបក្ងាន ហើយត្រូវបានអាជ្ញាធរជួយសង្គ្រោះបានទាន់ពេលវេលា។