ក្រោយភ្ជុំ បើមិនឆ្លងកូវីដ-១៩ធ្ងន់ធ្ងរ កម្ពុជា នឹងឈានទៅបើកប្រទេសពេញលេញឡើងវិញ…

1427

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាត់ទុក អំឡុងបុណ្យភ្ជុំបិណ្ឌ ពិសេស២-៣ថ្ងៃចុងក្រោយនៃពិធីបុណ្យនេះ ថាជាការសាកល្បងដ៏ធំមួយ សម្រាប់ប្រទេសកម្ពុជា។ជាការសាកល្បងនៅត្រង់ថាតើក្រោយភ្ជុំបិណ្ឌ ជំងឺកូវីដ-១៩ នៅ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្ពុជា នឹងមានស្ថានភាពបែបណា? ថយចុះ ឬកើនឡើង?សម្តេច ហ៊ុន សែន ប្រកាសថា ក្រោយភ្ជុំបិណ្ឌ បើស្ថានភាពជំងឺកូវីដ-១៩ មិនធ្ង.ន់ធ្ងរ ពោលគឺ មិនមានអ្នកឆ្លងច្រើន ហើយចំនួនអ្នកស្លា.ប់ ក៏ថយចុះ នោះកម្ពុជា
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នឹងអាចវិលទៅរកប្រក្រតីភាព ហើយនឹងអាចឈានទៅបើកប្រទេសលើគ្រប់វិស័យឡើងវិញ។ តែសម្តេច និយាយផ្ទុយមកវិញថា ក្រោយភ្ជុំបិណ្ឌ បើករណីឆ្លងជំងឺកូវីដ-១៩ ហក់ឡើងខ្លាំង នោះកម្ពុជា ពុំទាន់អាចឈានទៅបើកប្រទេស
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេញលេញឡើងវិញឡើយ។ ជាមួយគ្នានេះប្រមុខរដ្ឋាភិបាលអាងថាបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីទ.ប់ទល់នឹងសភាពការណ៍អាក្រក់នៅក្រោយភ្ជុំបិណ្ឌ។តាមរយៈសារជាសំឡេងផ្ញើជូនជនរួមជាតិនៅថ្ងៃទី៦ ខែ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តុលា ឆ្នាំ២០២១នេះ ដែលជាថ្ងៃភ្ជុំធំ (ភ្ជុំចុងក្រោយ) សម្តេចនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា៖«បើមានជំងឺឆ្លងធ្ង.ន់.ធ្ងរ ការបើកប្រទេសលើគ្រប់វិស័យឡើងវិញ នឹងមិនអាចធ្វើទៅបានទេ តែបើបងប្អូន អាចការពារ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្លួនបាន ហើយចំនួនអ្នកឆ្លង និងអ្នកស្លាប់ ពុំមានអ្វីធ្.ងន់.ធ្ងរទេនោះ ប្រជាពលរដ្ឋរបស់យើង នឹងទទួលបានរួមគ្នាលើការបើកសេដ្ឋកិច្ចសង្គមឡើងវិញ ពិសេសករណីសាលារៀន និងទេសចរណ៍ផ្ទៃក្នុង ដែលជាផ្នែកមួយនៃសេវាកម្មសម្រាប់សេដ្ឋកិច្ចប្រទេសជាតិ»។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មេដឹនាំកម្ពុជា អំពាវនាវឲ្យព្រះសង្ឃ និងប្រជាពលរដ្ឋ ការពារខ្លួនពីជំងឺកូវីដ-១៩ឲ្យបាន ដើម្បីកម្ពុជា អាចឈានទៅបើកប្រទេសលើគ្រប់វិស័យឡើងវិញ ដូចការរំពឹងទុក៕