ព្រួយណាស់!! សូមប្រយ័ត្នក្រោយចប់បុណ្យភ្ជុំបែរជាត្រូវមានអ្នកធ្វើបុណ្យឱ្យវិញ…

1157

នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងសុខាភិបាល ព្រមទាំងនាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានបង្ហាញក្តីបារម្ភដូចគ្នាចំពោះការធ្វើដំណើរកំសាន្តរបស់បងប្អូនកម្ពុជានៅអំឡុងថ្ងៃឈប់សម្រាកនេះ ដែលមានការបង្ហាញរូបភាពជួបជុំប្រមូលផ្តុំលើសពីវិធានការ និងមិនបានអនុវត្តនូវវិធានការ៣កុំ៣ការពារ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្លួន។ ថ្នាក់ដឹកនាំទាំង២រូបផ្តាំឱ្យប្រជាជនកម្ពុជា ប្រយ័ត្នឱ្យខ្ពស់ប្រយ័ត្នចប់ពិធីបុណ្យភ្ជុំមានអ្នកធ្វើបុណ្យឱ្យខ្លួនវិញ ព្រោះថាជីវិតមានតម្លៃណាស់កុំប្រថុយជាមួយនឹងមេរោគកូវីដ១៩ឱ្យសោះ។​ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានថ្លែងសារជសម្លេងដាស់តឿនថា “ខ្ញុំសូមព្រះករុណាខ្ញុំសូមអំពាវនាវចំពោះព្រះតេជគុណព្រះ សង្ឃ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រប់ព្រះអង្គ បងប្អូនជន រួមជាតិនៅតាមតំបន់នានាដែលបានទៅលេងនៅតំបន់នានា សូមរក្សាឲ្យបានខ្ជាប់ ខ្ជួននូវ៣កុំ ៣ការពារ ធ្វើយ៉ាងណា កុំឲ្យក្រោយពេលបុណ្យ ភ្ជុំបិណ្ឌយើងបែរជាត្រូវអ្នក មានធ្វើបុណ្យឱ្យយើងវិញ។ នោះគឺជាមហន្តរាយមួយដែលវាកើតឡើងបន្ទាប់ពីការសប្បាយរបស់យើង។ ផ្ទុយទៅវិញប្រសិនបើយើងអនុវត្តបានល្អកុំឲ្យមានការឆ្លងរីករាលដាលបងប្អូនប្រជា ពលរដ្ឋរបស់យើង នឹងបានទទួលបានការសប្បាយរីក រាយច្រើនជាងមុននៅ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងពិធី ទោះបីយើងមិនបានចាត់តាំងពិធីអុំទូក អកអំបុកក៏ប៉ុន្តែសភាពការណ៍អាចនឹងរៀបចំជាការដើរកំសាន្តសប្បាយនៅ ក្នុងពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែខាងមុខ។ ជាមួយគ្នានេះ លោក ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាន បានប្រកាសឱ្យដឹងថា “ខ្ញុំសូមក្រើនរំលឹកថា​សូមកុំឱ្យការសប្បាយភ្លេចខ្លួនរបស់បុគ្គលមួយក្រុមណានោះ​ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ ក្លាយទៅជាការបង្ក​ហេតុនៃការចម្លងរោគកូវីដ-១៩​ រាតត្បាត
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ធំធេង ដល់គ្រួសារ​និងអ្នកដទៃ​ នៅក្នុងសហគមន័ដែលបុគ្គលនោះរស់នៅ​ ក្រោយពេលបុណ្យភ្ជុំបិណ្ឌ​ដែលអាចឈានទៅដល់មានការស្លា.ប់បា.ត់.ប.ង់ជីវិ.តនូវមនុស្សជាទីស្រឡាញ់របស់ខ្លួន” លោកជំទាវបានបន្ថែមទៀតថា “ក្រោយពីខ្ញុំបានឃេីញរូបភាពដេីរកំសាន្តរបស់បងប្អូនប្រជាពលរដ្ឋ​នៅតាមទីតាំងមួយចំនួនមក​ ខ្ញុំមានការបារម្ភ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្លាំងណាស់​នូវស្ថានភាពខ្វះការប្រុងប្រយ័ត្នរបស់ពួកគាត់​ ដោយនាំគ្នាផ្តុំច្រេីនកុះករពេក​ហេីយៗ មិនមានអនុវត្តន៍វិធានការ​ ៣ការពារ​ និង​ ៣កុំ​។ នៅកន្លែងប្រមូលផ្តុំមួយចំនួនដែលកកស្ទះមនុស្សម្នាច្រេីនហួស​ប្រមាណ ក្នុងពេលដែលវីរុសកូវីដ-១៩​ ជាពិសេសពពួកដែលតា​ កំពុងតែចរាចរយ៉ាងសកម្មនៅក្នុងប្រទេស​ហា.និភ័.យនៃការចម្លងបន្ត
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្នាលឿននឹងអាចកេីតឡេីងគ្រប់ពេល​ និងគ្រប់ទីកន្លែង​ក្នុងសភាពដែលបងប្អូនជួបជុំប្រមូលផ្តុំកកកុញ​។ ជាការពិតហេីយ​ដែលបងប្អូនចង់លេងសប្បាយ​ ក៏ប៉ុន្តែ​ មិនត្រូវឱ្យការសប្បាយរបស់ខ្លួន​ក្លាយជាការកេីតទុ.ក្ខដោយការបាត់បង់សាច់ញាតិជាទីស្រឡាញ់របស់ខ្លួនដោយសារការឆ្លងជំងឺកូវីដ-១៩​នោះទេ។​ ត្រូវចងចាំថា​ “ ជីវិតយេីងមានតែមួយគត់​ បេីស្លា.ប់បាត់ទៅ​ តេីការសប្បាយ​តែមួយភ្លែត​ឫមួយថ្ងៃ​ ជាផលចំណេញសម្រាប់បុគ្គលដែរទេ​?