ដំណឹងល្អ! ក្រុមហ៊ុនឱសថ Shionogi តេស្តបានថ្នាំកម្ចាត់កូវីដ និងត្រៀមបញ្ចេញឱ្យប្រើចុងឆ្នាំនេះ

386

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីកន្លងមកមាន បណ្ដាក្រុមហ៊ុនឱសថធំៗជាច្រើនលំដាប់ខ្នាតពិភពលោក បានលើកបង្ហាញពីសក្តានុពលនៃថ្នាំព្យាបាលវីរុសកូវីដរបស់ខ្លួនទៅកាន់មនុស្សជាតិ និងប្រទេសផ្សេងទៀត ក្នុងទិសដៅបង្រ្កាបរោគរាតត្បាតមួយនេះឱ្យរលាយផុតពីផែនដី។ ទាក់ទិនទៅនឹងរឿងរ៉ាវថ្នាំព្យាបាលកូវីដនេះ បច្ចុប្បន្នក៏លេចចេញនូវដំណឹងពិសេសថ្មីមួយទៀត ពីក្រុមហ៊ុនឱសថជប៉ុន Shionogi បានសាកល្បងតេស្តថ្នាំព្យាបាលមេរោគកូវីដ១៩ និងសម្រេចបញ្ចេញឱ្យដាក់ប្រើនៅក្នុងចុងឆ្នាំនេះតែម្តង។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្អែកលើប្រភពចេញផ្សាយ nhk.or.jp ស្តែងឱ្យឃើញថា ក្រុមហ៊ុនឱសថ Shionogi បានចាប់ផ្តើមធ្វើតេស្តថ្នាំព្យាបាលកូវីដដំណាក់កាលដំបូងតាំងពីនៅខែកក្កដាឆ្នាំនេះ​ ប៉ុន្តែជាលទ្ធផល ក្រុមហ៊ុនបានលើកឡើងថា ខ្លួនមិនបានរកឃើញបញ្ហាសុវត្ថិភាពនៅដំណាក់កាលនោះទេ។ យ៉ាងណាមិញ តាមរយៈការខិតខំប្រឹងប្រែងរបស់ក្រុមអ្នកជំនាញ ក្រុមហ៊ុន Shionogi ក៏បានធ្វើតេស្តជាថ្មីម្តងទៀត ក៏បានឃើញថ្នាំនេះពិតជាមានប្រសិទ្ធភាព និងសុវត្ថិភាពបំផុតចំពោះអ្នកជំងឺកូវីដ១៩ឱ្យជាសះស្បើយប្រើពេលត្រឹម៥ថ្ងៃប៉ុណ្ណោះ សម្រាប់អ្នកជំងឺដែលមានរោគសញ្ញាស្រាល ឬមិនមានរោគសញ្ញា។ ជាមួយគ្នានេះដែរប្រសិទ្ធភាពនៃថ្នាំ ក្រុមហ៊ុនឱសថ Shionogi បង្កើតឡើងដោយផ្តោតសំខាន់ទៅលើអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងអ្នកដែលកំពុងសម្រាកព្យាបាលនៅឯកន្លែងស្នាក់នៅដោយខ្លួនឯង។ ស្របតាមសមត្ថភាពថ្នាំនេះដែរ ក្រុមហ៊ុន Shionogi មិនបានបង្ហាញពីទំហំ និងរយៈពេលនៃការសាកល្បងបន្តនោះទេ ក៏ប៉ុន្តែក្រុមហ៊ុនមានបំណងត្រៀមផលិតថ្នាំនេះនៅចុងឆ្នាំសម្រាប់មនុស្ស១លាននាក់។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមជាមួយនឹងដំណឹងខាងលើផងដែរ គេហទំព័រ japan-forward.com បានបង្ហាញនូវវត្តមានឱសថមួយចំនួនដែល រាជរដ្ឋាភិបាលជប៉ុនយល់ព្រមអនុម័តប្រើសម្រាប់ព្យាបាលជំងឺកូវីដ១៩ក្នុងប្រទេស រួមមានថ្នាំដូចខាងក្រោម៖
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. Remdesivir ថ្នាំប្រឆាំងវីរុស
២. Dexamethasone និង Baricitinib ថ្នាំកាដែលជួយទប់ស្កាត់បញ្ហាប្រព័ន្ធភាពស៊ាំធ្លាក់ចុះខ្សោយ និងការរលាកហួសកំរិត
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. «antibody cocktail» របស់ Casirivimab និង Imdevimab បានបង្កើតឡើងជាពិសេសប្រឆាំងនឹងវីរុសកូវីដ ១៩ ។
៤. Sotrovimab ជាអង់ទីករ monoclonal ចាក់១ដូសសម្រាប់ព្យាបាលកូវីដ ១៩
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គូសបញ្ជាក់បន្ថែមផងថា ប្រភេទថ្នាំ​ «antibody cocktail» និង «Sotrovimab» ទើបតែបានទទួលសិទ្ធិឱ្យប្រើសម្រាប់ព្យាបាលនាំថ្មីនេះទេ។ ដោយ«antibody cocktail» បានទទួលការយល់ព្រមពិសេសសម្រាប់ការប្រើប្រាស់នៅក្នុងប្រទេសជប៉ុននៅខែកក្កដាឆ្នាំ ២០២១ ក្នុងទិសដៅព្យាបាលអ្នកជំងឺដែលមានករណីស្រាល។ ចំណែក «Sotrovimab» ទើបតែត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នៅប្រទេសជប៉ុននៅថ្ងៃទី ២៧ ខែកញ្ញាឆ្នាំ ២០២១ ដោយក្រសួងសុខាភិបាល និងសុខុមាលភាពជប៉ុន។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយប្រភេទថ្នាំ«Sotrovimab» គឺជាប្រភេទថ្នាំចាក់ ត្រូវបានបង្កើតឡើងដោយ GlaxoSmithKline K.K. (GSK) និង Vir Biotechnology ហើយត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់រួចហើយនៅសហរដ្ឋអាមេរិក។ «Sotrovimab» ត្រូវបានសម្រេចឱ្យប្រើប្រាស់សម្រាប់អ្នកជំងឺដែលមានហានិភ័យខ្ពស់នៃការធ្លាក់ខ្លួនឈឺឱ្យធ្ងន់ធ្ងរដូចជា អ្នកជំងឺកូវីដដែលមាជំងឺប្រចាំកាយ អ្នកមានបញ្ហាធាត់ (ទោះស្ថិតក្នុងកម្រិតករណីស្រាលក្តី) និងអ្នកជំងឺស្ថិតក្នុងស្ថានភាពមធ្យម៕ ប្រភព៖ Healthy Cambodia