សមត្ថកិច្ចឃាត់ជនសង្ស័យចំនួន ៣នាក់ សកម្មខាងលួចដោះស្លាកលេខរថយន្តប្រជាពលរដ្ឋក្នុងក្រុងភ្នំពេញ

2342

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ ជនសង្ស័យ ៣នាក់ មានជំនាញខាងលួចដោះស្លាកលេខរថយន្តប្រជាពលរដ្ឋដែលចតចោល ក្នុងរាជធានីភ្នំពេញ ត្រូវបានមន្ត្រីនគរបាលខណ្ឌដូនពេញ ចាប់ឃាត់ខ្លួន កាលពីវេលាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុច T3 តាមបណ្ដោយផ្លូវលេខ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយដកហូតបានវត្ថុតាង មានស្លាកលេខរថយន្តមួយចំនួន រួមនឹង PassApp ពណ៌លឿង ១គ្រឿង ដែលជាមធ្យមបាយធ្វើដំណើរសម្រាប់ធ្វើសកម្មភាពរបស់ជនសង្ស័យ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមប្រភពព័ត៌មាន ពីមន្រ្តីជំនាញនៃ អធិការដ្ឋាននគរបាល ខណ្ឌដូនពេញ បានឱ្យដឹងថា មុនពេលចាប់ខ្លូនជនសង្ស័យទាំង ៣នាក់ គឺ ជនរងគ្រោះ រស់នៅសង្កាត់បឹងរាំង ដែលតែងចតរថយន្តទុកនៅមុខផ្ទះនៅពេលយប់ បានបាត់ស្លាកលេខរថយន្តហើយ បានសម្រេចចិត្តមកដាក់ពាក្យបណ្ដឹង ពីសកម្មភាពលួចដោះស្លាកលេខរថយន្តនេះ ទើបមន្រ្តីជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យបានចំនួន ២នាក់ នៅយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការសួរចម្លើយ ជនសង្ស័យទាំងពីរនាក់ មន្រ្តីនគរបាលជំនាញ បានស្រាវជ្រាវបន្ត ទើបចាប់ខ្លួនជនសង្ស័យបានម្នាក់ទៀត ដែលជាកូនចៅអ្នកទទួលផលចោរកម្ម នៅចំណុចយានដ្ឋានជួសជុលរថយន្ត ១កន្លែង មានទីតាំងនៅតាមបណ្ដោយផ្លូវលេខ៦២ ចំកែងផ្លូវលេខ ៥៩៨ ក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ ភ្នំពេញ ដើម្បីនាំខ្លួនជនសង្ស័យមកសាកសួរបន្ត។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មកទល់ពេលនេះ ជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាង ត្រូវបាននគរបាលរក្សាខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕