ភ្ញៀវភ្លេចកាបូបក្នុងបន្ទប់ទឹក បុគ្គលិកកាហ្វេអាម៉ាហ្សូនរើសបាន តែមិនយកម្ចាស់ដើមគេវិញ ត្រូវគេប្តឹងប៉ូលិសឲ្យឃាត់ខ្លួន !

2264

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខេត្ត​កណ្ដាល​៖ សមត្ថកិច្ចស្រុកកណ្ដាលស្ទឹងឃា.ត់ខ្លួនស្ត្រីម្នាក់ ជាបុគ្គលិកកាហ្វេអាម៉ាហ្សូន កាលពីម៉ោង ៨ និង៣០នាទី ថ្ងៃព្រហស្បត្តិ៍​ ០២រោច​ ខែ​ភទ្របទ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ពុទ្ធ​ស័ករាជ២៥៦៥​ត្រូវ​នឹង​ថ្ងៃ​ទី២៣ ខែកញ្ញា​ ឆ្នាំ​២០២១ ចំណុចភូមិ អន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជ.ន.រ.ង.គ្រោ-ះឈ្មោះ លី ហួង ភេទស្រី អាយុ៦៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ មានទីលំនៅភូមិ០៩ សង្កាត់ មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ជ.ន.ស.ង្ស័.យឈ្មោះ លី សុខលាង ភេទស្រី អាយុ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកកាហ្វេអាម៉ាហ្សូន មានទីលំនៅភូមិកញ្ចិល ឃុំ កំពង់រាប ស្រុកព្រៃកម្បាស់ ខេត្តតាកែវ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីនៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង០៧ព្រឹក ជ.ន.រ.ង.គ្រោ-ះ និងគ្រួសារបានជិះរថយន្តទៅលេងស្រុកកំណើតនៅ ស្រុកកោះសូទិន ខេត្តកំពង់ចាម ខណៈជិះរថយន្តមកដល់ការ៉ាសសាំង PTT ភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល តាកុងរថយន្តក៏ចូលចាក់សាំងរីឯជ.ន.រ.ង.គ្រោ-ះបានចុះពីរថយន្តដើរចូលទៅបន្ទប់ទឹកដោយមានកាន់កាបូប​ដៃ​ពណ៌ខៀវទៅជាមួយ ហើយភ្ជួរកាបូបដៃនេះនៅក្បែរមាត់ទ្វារក្នុងបន្ទប់ទឹក ពេលបត់ជើងរួចជ.ន.រ.ង.គ្រោ-ះក៏ដើរមកឡើងរថយន្តជិះ ដោយភ្លេចយកកាបូបដៃរបស់ខ្លួនមកជាមួយ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះទៅដល់ផ្សារស្នាយពល់ ស្រុកពារាំង ជ.ន.រ.ង.គ្រោ-ះរកទូរស័ព្ទដែលទុកនៅក្នុងកាបូបដៃនោះមកបើកមើលទើបដឹងថាខ្លួនភ្លេចកាបូបដៃនោះនៅក្នុងបន្ទប់ទឹកក្នុងការ៉ាសសាំង PTT ជ.ន.រ.ងគ្រោ-ះក៏ត្រឡប់មកការ៉ាសសាំងPTT វិញដើរទៅរកកាបូបដៃខ្លួននៅបន្ទប់ទឹកតែមិនឃើញ ក៏ទៅសួរអ្នកធ្វើការក្នុងការ៉ាសសាំងនេះ តែគ្មានអ្នកណាឆ្លើយថាបានឃើញកាបូបជ.ន.រ.ង.គ្រោ.ឡើយ ក្នុងនោះជ.ន.ស.ង្ស័.យ.ក៏ឮជ.ន.រ.ង.គ្រោ.សួរនាំដែរ តែជ.ន.ស.ង្ស័.យមិនឆ្លើយឡើយ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ភារៈបា.ត់.ប.ង់គឺមានកាបូបចំនួន០១ ក្នុងកាបូបមាន អត្ត.ស.ញ្ញា.ណប័.ណ្ណសញ្ជាតិខ្មែរ០២សន្លឹក ប័ណ្ណចាក់វ៉ាក់សាំងចំនួន០១សន្លឹក កាតទិញទំនិញ០២សន្លឹក ទូរស័ព្ទ១គ្រឿង ម៉ាក់ Iphone 12 Pro Max។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជ.ន.រ.ង.គ្រោ-ះបានទៅជួបមេការ និងប្រាប់មេការថា បើមានអ្នកណារកកាបូបឃើញ ខ្លួននឹងឲ្យសាគុណ ចំនួន ២០០ដុល្លារ លុះដល់ថ្ងៃទី ២០ កញ្ញា ឆ្នាំ២០២១ ម៉ោង ០៨ព្រឹក មេកាបានឆែកកាំមេរ៉ាសុវត្ថិភាព ឃើញជ.ន.ស.ង្ស័.យបានកាន់កាបូបរបស់ជ.ន.រ.ង.គ្រោឥះដែលភ្លេចក្នុងបន្ទប់ទឹកនោះ យកមកលាក់ទុក មិនបានប្រាប់មេកាឡើយ បន្ទាប់មកមេកាបានសួរនាំជ.ន.ស.ង្ស័.យ ជ.ន.ស.ង្ស័.យបានសារភាពថាខ្លួនពិតជាបានរើសយកកាបូបដៃនោះមែន តែខ្លួនបានយកទៅផ្លុ.ង.ចោ.លនៅក្នុងបន្ទប់ទឹកនោះវិញ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដល់នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២១ ជ.ន.រ.ងគ្រោបានមកដាក់ពាក្យប.ណ្ដឹ.ងនៅអធិការដ្ឋានស្រុកខ្សាច់កណ្ដាល សូមឲ្យអនុវត្តតាមនីតិវិធី សមត្ថកិច្ចបានចុះស្រាវជ្រាវនិងឃា.ត់.ជ.ន.ស.ង្ស័.យ មកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារ.ភា.ពថា ខ្លួនពិតជាបានរើសកាបូបនោះមែន ហើយខ្លួនបានយកទៅទុកនៅផ្ទះរបស់ខ្លួនមួយយប់ ក្រោយមកខ្លួនបានយកកាបូបនោះទៅផ្លុ.ងចោលនៅក្នុងបន្ទប់ទឹកការ៉ាសសាំង PTT នោះវិញ ៕