ក្ដៅៗ! ភ្នំពេញបន្ដផ្អាកសកម្មភាពការងារ មុខរបរ និងអាជីវកម្មទាំងនេះរយៈពេល១៤ថ្ងៃទៀត

2176

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេច បន្ដផ្អាកជាបណ្ដោះអាសន្ននូសកម្មភាពការងារ មុខរបរ និងអាជីវកម្ម ដែលមានហានិភ័យ រយៈពេល ១៤ ថ្ងៃបន្ថែមទៀត ដោយគិតចាប់ពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១។ ការបន្ដបិទនេះ គឺធ្វើឡើងដើម្បីទប់ស្កាត់ ក៏ដូចជាកាត់ផ្ដាច់នូវការរីករាលដាលជំងឺកូវីដ១៩ និងការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋគ្រប់រូប រួចផុតពីជំងឺកូវីដ១៩ ដែលបច្ចុប្បន្នជំងឺមួយនេះនៅតែបន្ដរកឃើញជាបន្ដបន្ទាប់ផងដែរក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមការបញ្ជាក់ក្នុងរបស់សេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ សកម្មភាពការងារ មុខរបរ និងអាជីវកម្ម ទាំងនោះរួមមាន៖
-គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនដែលមិនទាន់មានគោលការណ៍អនុញ្ញាតឲ្យបើកដំណើរការឡើងវិញត្រូវបន្តធ្វើការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

-អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ការ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៊ីណូ
-រមណីយដ្ឋាន សារមន្ទីរ សួនកុមារ និងសួនកម្សាន្តនានា
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

-អាជីវកម្មម៉ាស្សា សូណា និងស្ទឹមគ្រប់ប្រភេទ
-ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

-រោងភាពចយន្ត រោងសម្តែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡាគ្រប់ប្រភេទ។
ដូច្នេះ សូមម្ចាស់អាជីវកម្មដែលស្ថិតនៅក្នុងការរៀបរាប់លើ ជ្រាបជាដំណឹង នឹងបន្ដចូលរួមអនុវត្ដជាមួយអាជ្ញាធរ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ទាំងអស់គ្នា៕