ក្តៅៗ ! បើក​ការ​ស៊ើបសួរ​នារី​ចិនដែល​បើក​បុក​រះ​រថយន្ត​ជា​ច្រើនគ្រឿង និង​ធ្វើ​ឱ្យ​ស្លា​.​ប់ម្នាក់​មុខ​ធនាគារ

1367

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានី​ភ្នំពេញ ៖ លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២១ បាន​បើក​ការ​ស៊ើបសួរ​លើ​សំណុំរឿង​នារី​ជនជាតិ​ចិន​ម្នាក់ បើករថយន្ត​ក្នុង​ស្ថានភាព​ស្រវឹង​បុក​រះ បណ្តាល​ឲ្ស​ស្លា​.​ប់​បាត់​បង់​អាយុជីវិត​ជន​រង​គ្រោះ ដើម្បី​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកបើកបរ​ជានា​រី​ជនជាតិ​ចិន​នោះ​មានឈ្មោះ HI ZHE NGJING អាយុ​៣២​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ​E16113360 ចុះ​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៤ មាន​សុពលភាព​ដល់​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២៤ ស្នាក់​នៅ​ខុន​ដូរ​ព្រី​ន​ស៍ ស្ថិត​លើ​មហាវិថី​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​បញ្ជាក់​ថា បុរស​ជា​ជនអនាថា​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​នៅ​ក្នុង​ថ្លុកឈាម ខណៈ​ពេល​ជន​រង​គ្រោះ​កំពុង​តែ​ដើរ​នៅ​លើ​ចិញ្ចើម​ផ្លូវ​សុខ​ៗ ស្រាប់តែ​មាន​រថយន្ត​ស៊េរី​ទំនើប មួយ​គ្រឿង ម៉ាក RANG ROVER ពណ៌​ស បើកបរ​ដោយ​នារី​ជនជាតិ​ចិន​ម្នាក់​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន​មក​បុក​ពីក្រោយ រួច​បន្ត​ទៅ​បុក​ជាមួយ​រថយន្ត​ចំនួន​៤​គ្រឿង​ផ្សេង​ទៀត ដែល​ម្ចាស់​ចត​ទុក​ចោល​តម្រៀប​គ្នា​នៅ​មុខក្រសួង​អភិវឌ្ឍ​ជនបទ បណ្តាល​អោយ​រង​ការ​ខូចខាត​យ៉ាងដំណំ​។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុការណ៍​ខាងលើ​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​ធនា​គារ ភ្នំពេញ​ពាណិជ្ជ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស ស្ថិត​ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ ចំណែក​រថយន្ត​បង្ក ស៊េរី​ទំនើប​មួយ​គ្រឿង​ខាងលើ ម៉ាក RANGE ROVER ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២-BL ២០១៣ បើកបរ​ដោយ​នារី​ជន​ជាតិ​ចិន ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​រង​គ្រោះ ដែល​ជា​ជនអនាថា​ម្នាក់​ដើរ​លើ​ចិញ្ចើម​ផ្លូវ​ព្រះ​មុនី​វង្ស តែ​ម្នាក់ឯង​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​ខាងលិច​ធនាគារ ភ្នំពេញ ពាណិជ្ជ (PPC) ក៏​ស្រាប់តែ​មាន​រថយន្ត​ស៊េរី​ទំនើប ម៉ាក RANGE ROVER ពណ៌​ស បើកបរ​ដោយ​នារី​ជនជាតិ​ចិន​ម្នាក់​មក​បុក​ពីក្រោយ និង​កិន បណ្តាល​ជន​រង​គ្រោះ​ឱ្យ​បាត់បង់​ជីវិត​នៅ​នឹង​កើត​ហេតុតែ​ម្តង​។ បន្ទាប់​មក​រថយន្ត​បង្ក​ក៏​បាន​ទៅ​បុក​រថយន្ត​ម៉ាក LEXUS RX300 ពណ៌ ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២BD -១៦១០ ដែល​ម្ចាស់​បាន​ចត​ទុក​ចោល​ខាង​មុខ​ធនាគារ បណ្តាល​ឱ្យ​បោក​ផ្ទប់​នឹង​ដើម​ត្របែកព្រៃ ជាប់ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​នារី​ជនជាតិ​ចិន​ម្នាក់ បើករថយន្ត ម៉ាក RANG ROVER ទៅ​បុក​បុរស​ម្នាក់ បណ្តាល​​អោយ​បាត់បង់​ជីវិត និង​បុក​រថយន្ត​ម៉ាក LEXUS RX 300 មួយ​គ្រឿង​រួច​ហើយ​នោះ រថយន្ត​បង្ក​មិន​បាន​ឈប់​នៅ​ស្ងៀម​ទេ ក៏​បាន​បន្ត​ទៅ​បុក​រថយន្ត​ចំនួន​៣​គ្រឿង​ផ្សេង​ទៀត ដែល​ម្ចាស់​ចត​ទុក​ចោល​តម្រៀបជួរ​គ្នា​នៅ​មុខក្រសួង អភិវឌ្ឍ​ជនបទ ក្នុង​នោះ​រួម​មាន ទី​១-​រថយន្ត ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២BM-៨៩១៩, ទី​២-​រថយន្ត​ម៉ាក​ព្រូស ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ២AZ-៧៥៨២ និង​ទី​៣-​រថយន្ត​ម៉ាក​ព្រុស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២AZ-៦០៦២ ផ្ទុប​គ្នា បណ្តាល​អោយ​រង​ការ​ខូចខាត​យ៉ាងដំណំ​ទៀត​ផង​ដែរ ទើប​រថយន្ត​បង្ក​អស់​ល្បឿន​ទៅ​មុខ​លែង​រួច ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បុក​រះ​ខាងលើ បណ្តាល​អោយ​បុរស​ម្នាក់​បាត់បង់​ជីវិត​នៅ​ក្នុង​ថ្លុក​ឈា​.​មយ៉ាង​អាណោចអាធ័ម និង​បង្ក​អោយ​មាន​រថយន្ត​សរុប​ចំនួន​៥​គ្រឿង (​រួម​ទាំង​រថយន្ត​បង្ក​) រង​ការ​ខូចខាត​យ៉ាងដំណំ ។ ដោយឡែក​បុរស​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​មិន​មាន​អ្នក​ណា​ម្នាក់ បាន​ស្គាល់​អំពី​អត្តសញ្ញាណ​ឡើយ ដោយ​គ្រាន់តែ​ដឹង​ថា ជា​ជនអនាថា​មាន​អាយុប្រមាណ​ជា​ជាង​៣០​ឆ្នាំ​ប៉ុណ្ណោះ ហើយ​គេ តែងតែ​ឃើញ​បុរស​រង​គ្រោះ​រូប​នោះ ដើរទៅ​ដើរមក​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស​នេះ​ជា​ញឹកញាប់ ។ ចំណែកឯ​នារី​ជនជាតិ​ចិន ជា​អ្នកបើកបរ​រថយន្ត​បង្ក​មាន​អាយុ​ជាង​៣០​ឆ្នាំ បន្ទាប់​ពី​កើតហេតុ​ភ្លាម​ៗ​កម្លាំង​មាន​សមត្ថកិច្ច ក៏​បាន​ចុះ​ទៅ​ដល់​ឃាត់ខ្លួន រួច​បញ្ជូន​ទៅ​កាន់​នគរបាល​ប៉ុស្តិ៍​បឹង​ត្របែក ដើម្បី​ធ្វើការ​សាកសួរ​ផង​ដែរ ។