ក្លាហានមែន ! បើកឡានវ៉ាជែង និងកៀររថយន្តស៊ីរ៉ែននាំក្បួនរបស់គណៈប្រតិភូ លុះពេលឃាត់ខ្លួនទើបដឹងការពិត ….

1374

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមផេក អធិការដ្ឋាននគរបាលស្រុកពញាឮ បានឲ្យដឹងថា ថ្ងៃសៅរ៍ ១២កើត ខែភទ្របទ ឆ្នាំ ឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៦ និង៥០ នាទី ចំណុចបណ្តោយផ្លូវជាតិលេខ៥ គីឡូម៉ែត្រលេខ ២៤-២៥ ក្នុងភូមិសាស្រ្តភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃាត់ខ្លួនជ នស ង្ស័ យឈ្មោះ ខន វិឆ័យ ហៅប៉ី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករបើករថយន្ត មានទីលំនៅភូមិ រំចេក១ ឃុំរតន: ស្រុកបាត់ដំបង ខេត្តបាត់ដំបង ។ មាន សា រធា តុ ញៀ នក្នុងទឹកនោម (+) លទ្ធផលសំណា កកូវីដ១៩ (-) ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ភារ:ដកហូត៖ ១-រថយន្ត ០១ គ្រឿង ម៉ាក HYUNDAI 5T ពណ៌ស ឆ្នាំផលិត២០០៦ ផ្លាកលេខ ពោធិសាត់ 3A-1434 លេខម៉ាស៊ីន D6DB6104945 ,២-ទូរស័ព្ទ០១ គ្រឿង ម៉ាក OPPO ពណ៌ក្រហម, ៣-ប័ណ្ណបើកបរ០១សន្លឹក ។ ៤-ប័ណ្ណសម្គាល់យានយន្ត០១សន្លឹក ( របស់ឈ្មោះ ហ៊ល សុគា ) ។ ៥-វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណ:បច្ចេកទេសយានយន្ត ០១ សន្លឹក ។ ៦-លិខិតអនុញ្ញាតឲ្យយានយន្ត ធ្វើអាជីវកម្មដឹកជញ្ជូនទំនិញ ០១ សន្លឹក ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សភាពនៃរឿងហេតុ៖ នៅថ្ងៃកើតហេតុខាងលើ ជនសង្ស័យឈ្មោះ ខន វិឆ័យ ហៅប៉ី បានបើករថយន្តចេញដំណើរពីស្វាយដូនកែវ ស្រុកមោឫស្សី ខេត្តបាត់ដំបង តាមផ្លូវជាតិលេខ៥ ដើម្បីមកដឹកត្រីនៅយឿព្រែកព្នៅ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះបើកបរមកដល់ភូមិសាស្រ្ត ស្រុកពញាឮ បានបើករថយន្តល្បឿនលឿន រេពេញផ្លូវ កៀររថយន្តអ្នកធ្វើដំណើរលើផ្លូវជាតិលេខ៥ និងវ៉ាជែងរថយន្តស៊ីរ៉ែន នាំក្បួនរបស់គណ:ប្រតិភូ ព្រមទាំងកៀររថយន្តរបស់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដែលកំពុងនាំក្បួន ថែមទៀតផង ដោយឃើញសភាព នៃការបើកបរមិនប្រក្រតី កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ខ្លាចជនសង្ស័យបើកបរ រថយន្តបង្កគ្រោះថ្នាក់ ដល់អ្នកដទៃ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ ប្រគល់ឲ្យកម្លាំងនគរបាលស្រុកពញាឮ បន្ទាប់មកកម្លាំង ផ្នែកជំនាញ បានធ្វើតេស្តទឹកនោម អ្នកបើកបររថយន្តខាងលើ ជាលទ្ធផល មានសា រធា តុ ញៀ ន នៅក្នុងទឹកនោម ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន អ្នកបើកបររថយន្តខាងលើ កំពុងសាកសួរ នៅអធិការរដ្ឋាននគរបាលស្រុកពញាឮ ។ នៅចំពោះមុខសមត្ថកិត្ច ជនសង្ស័យ សារភាពថា កន្លងមកខ្លួនធ្លាប់បានប្រើប្រាស់ គ្រឿ ង ញៀ ន រយ:ពេលប្រហែល០១ឆ្នាំមកហើយ ពេលដែលខ្លួននៅបើកបរ រថយន្តដឹកត្រី ពីវៀតណាមទៅប៉ោយប៉ែត ហើយថ្នាំ ញៀ ន ដែលខ្លួនប្រើប្រាស់គឺឲ្យលុយគេទិញ នៅម្តុំយឿព្រំប្រទល់ ប្រទេសវៀតណាម ពុំស្គាល់អ្នកលក់ទេ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមុនពេលកើតហេតុ ខ្លួនបានប្រើប្រា ស់ គ្រឿ ង ញៀ -ន ជាមួយតៃកុងរថយន្តដឹកទំនិញ ក្រុមហ៊ុនត្បូងពេជ្រ ដោយ ប្រើ ប្រា ស់គ្រឿ-ង ញៀ ន នៅលើរថយន្តក្នុងកាប៊ិន នៅមុខភោជនីយដ្ឋាន ប៉េការ៉ង់ ខេត្តពោធិសាត់ ៕